កីឡា
វគ្គ ១៦ ក្រុម UCL រដូវកាលនេះ បំបែកកំណត់ត្រាធ្លាយគ្រាប់បាល់ច្រើនបំផុតមិនធ្លាប់មាន
ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League រដូវកាល ២០២៥-២០២៦ នេះ បានបំបែកកំណត់ត្រាកាលពីរដូវកាល ២០១៦-២០១៧ ដោយមានការធ្លាយគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។

ការប្រកួតពាន UCL រដូវកាលនេះ បានបញ្ចប់វគ្គ ១៦ ក្រុមរួចរាល់ហើយ ក្នុងនោះ Sporting យកឈ្នះក្រុម Bodo/Glimt សរុបលទ្ធផលទាំង ២ ជើង ៥-៣, ក្រុម PSG ឈ្នះក្រុម Chelsea ៨-២, ក្រុម Real Madrid ឈ្នះ Man City ៥-១, ក្រុម Arsenal ឈ្នះក្រុម Bayer Leverkusen ៣-១។

ក្រុម Barcelona ឈ្នះក្រុម Newcastle United ៨-៣, ក្រុម Atletico Madrid ឈ្នះក្រុម Tottenham Hotspur ៧-៥, ក្រុម Liverpool ឈ្នះ Galatasaray ៤-១ និង Bayern Munich ឈ្នះក្រុម Atalanta United ១០-២។

នៅវគ្គ ១៦ ក្រុមនេះ បានធ្លាយគ្រាប់បាល់សរុបដល់ទៅ ៦៨ គ្រាប់ ដែលជាចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រពាន UCL។ ស្ថិតិនេះបានបំបែកកំណត់ត្រាកាលពីរដូវកាល ២០១៦-២០២៧ ដែលពេលនោះមានគ្រាប់បាល់សរុបចំនួន ៦២ គ្រាប់។

គួរបញ្ជាក់ ថា គូប្រកួតត្រូវជួបគ្នានៅវគ្គ ៨ ក្រុមចុងក្រោយពាន UCL ក៏បានរកឃើញរួចរាល់ហើយដែរ ក្នុងនោះក្រុម Real Madrid ត្រូវជួបក្រុម Bayern Munich, Sporting ត្រូវជួបក្រុម Arsenal, Barcelona ត្រូវជួបក្រុម Ar Madrid និង PSG ត្រូវជួប Liverpool៕
ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ESPN
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


