កីឡាករបាល់ទះជម្រើសជាតិ កម្ពុជា ២ រូបរួមមានស្មាត់គួន ម៉ុម និងអ្នកលើកបាល់សួន ចាន់ណារ៉ូ មានតម្រុយនឹងទៅចូលរួមជាមួយក្លិបក្នុងលីគប្រទេស វៀតណាម បន្ទាប់ពីបញ្ចប់ភារកិច្ចជាមួយក្រុមពួកគេរៀងៗខ្លួនក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤។
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ជាក្រុមមកពីលីគ កម្ពុជា តែមួយគត់ ដែលត្រូវបានវាយតម្លៃដោយស្ថាប័ន Opta Analyst ជាប់នៅក្នុងចំណាត់ថ្នាក់ក្លិបលំដាប់កំពូលទាំង ៥០ ប្រចាំតំបន់ អាស៊ាន។
ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង កាន់តែមានពន្លឺ ដើម្បីក្លាយជាជើងឯកលីគកំពូល កម្ពុជា Cambodian Premier League រដូវកាល ២០២៥-២០២៦ នេះ បន្ទាប់ពីក្រុមគូប្រជែង ភ្នំពេញក្រោន ចាញ់ក្រុម អឹមអូអាយ កំពង់ដេវ៉ា ខណៈពួកគេស្មើក្រុម ណាហ្គាវើលដ៍ ក្នុងការប្រកួតសប្តាហ៍ទី ២២។
ស្មាត់ឆ្នើមរបស់ជម្រើសជាតិ កម្ពុជា កីឡាករ វឿន វាសនា បានក្លាយជាតួអង្គដ៏សំខាន់ ដោយរកបានពិន្ទុច្រើនជាងគេប្រចាំក្រុមដល់ទៅ ៦១ ពិន្ទុ ក្នុងការប្រកួត ២ ប្រកួតចុងក្រោយ រហូតជួយឱ្យក្រុម Win Streak ឈ្នះពានលីគរដូវកាលធម្មតា (Regular-Season)។
ខ្សែប្រយុទ្ធរបស់ក្រុម Al-Nassr កីឡាករ Cristiano Ronaldo កំពុងស្ថិតក្នុងភាពស្រពិចស្រពិល សម្រាប់ការត្រៀមខ្លួនជាមួយក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 បន្ទាប់ពីមានសេចក្តីរាយការណ៍ចុងក្រោយនៃបញ្ហារបួសសាច់ដុំភ្លៅក្រោយរបស់គាត់បានវិវត្តទៅរកសភាពធ្ងន់ធ្ងរជាងការរំពឹងទុក។
ក្លិបយក្ស ម៉ាឡេស៊ី Johor Darul Ta'zim អាចប្រឈមមុខនឹងការបាត់បង់ពិន្ទុក្នុងវគ្គចែកពូលពានរង្វាន់ ASEAN Club Championship Shopee Cup ២០២៥-២៦ បន្ទាប់ពី ម៉ាឡេស៊ី ចាញ់បណ្តឹងឧទ្ធរណ៍ករណីបន្លំសញ្ជាតិកីឡាករ ៧ នាក់។
ការចាប់ឆ្នោតវគ្គចែកពូលពានរង្វាន់យុវជនអាស៊ានអាយុក្រោម ១៧ ឆ្នាំ (ASEAN U17 Championship 2026) បានធ្វើឡើងរួចរាល់នៅថ្ងៃទី សុក្រ ទី ៦ ខែ មីនា ឆ្នាំ ២០២៦ នេះ ខណៈក្រុមជម្រើសជាតិ កម្ពុជា អាយុក្រោម ១៧ ឆ្នាំស្ថិតនៅពូល C ជាមួយក្រុមខ្លាំង អូស្ត្រាលី។