បាល់ទាត់ក្នុងសតវត្សទី ២១ នេះ មានតែកីឡាករ ៣ នាក់គត់ រួមមាន Cristiano Ronaldo, Robert Lewandowski និង Neymar Jr. អាចរកគ្រាប់បាល់បានលើស ១០០ គ្រាប់ ជាមួយក្លិបច្រើនជាង ៣ ផ្សេងគ្នា។
គ្រូបង្វឹកលោក Oleg Starynskyi បានសាងកំណត់ត្រាដ៏អាក្រក់មួយជាលើកដំបូង ចំពោះការដឹកនាំក្រុម ភ្នំពេញក្រោន ពីឆ្នាំ ២០២០ មក បន្ទាប់ពីចាញ់ក្រុម បឹងកេត នៅក្នុងក្របខណ្ឌលីគកំពូល កម្ពុជា កាលពីម្សិលមិញ។
ក្លិប អង្គរថាយហ្គើរ បានចេញការពិន័យជាផ្លូវការលើកីឡាករ មុត សត្យា បន្ទាប់ពីបានប្រើអំពើហិង្សាដោយចេតនាលើកីឡាករ Connor Shields របស់ក្រុម ព្រះខ័នរាជស្វាយរៀង អំឡុងការប្រកួតក្រុមលំដាប់ Top 6 នៃលីគកំពូល កម្ពុជា កាលពីថ្ងៃ អាទិត្យ ទី ១៥ ខែ មីនា ឆ្នាំ ២០២៦ ម្សិលមិញ។
កីឡាករមុត សត្យារបស់ក្រុម អង្គរថាយហ្គើរ អាចនឹងត្រូវរងការពិន័យធ្ងន់ធ្ងរ បន្ទាប់ពីរូបគេប្រើអំពើហិង្សាដោយចេតនាលើកីឡាករ Connor Shields របស់ក្រុម ព្រះខ័នរាជស្វាយរៀង អំឡុងការប្រកួតក្រុម Top 6 នៃលីគកំពូល កម្ពុជា សប្តាហ៍ទី ២៣ កាលពីថ្ងៃ អាទិត្យ ទី ១៥ ខែ មីនា ឆ្នាំ ២០២៦។
ខ្សែប្រយុទ្ធរបស់ក្រុម ភ្នំពេញក្រោន កីឡាករ Moses Dyer បានក្លាយជាកីឡាករដំបូងគេ ក្នុងប្រវត្តិសាស្ត្រពានរង្វាន់ AFC Challenge League ដែលអាចស៊ុតបញ្ចូលទីគ្រប់ការប្រកួតទាំងអស់ តាំងពីវគ្គជម្រុះ playoffs រហូតដល់វគ្គ ៨ ក្រុមចុងក្រោយ។
FIFA និង គណៈកម្មាធិការសមាគមបាល់ទាត់អន្តរជាតិ (IFAB) បានប្រកាសកែប្រែច្បាប់បាល់ទាត់មួយចំនួន ដែលនឹងចាប់ផ្តើមអនុវត្តនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក (FIFA World Cup 2026)។
គ្រូបង្គោលរបស់ក្រុម ព្រះខ័នរាជស្វាយរៀង លោក Matthew McConkey បានចាត់ទុកការជួបក្រុម Manila Digger នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ជាជំនួបដ៏តឹងតែងមួយ ហើយចំណុចមួយ ដែលលោកហាក់មានការព្រួយបារម្ភអំពីក្រុម ហ្វីលីពីន មួយនេះ ត្រង់ពួកគេមានកីឡាករបរទេសច្រើន។