វប្បធម៌ ជំនឿ
ត្រណម ៣ កន្លែងក្នុងផ្ទះ មិនគួរដាក់ធុងសម្រាម ព្រោះអាចជួបតែសំណាងមិនល្អ
ធុងសម្រាមក្នុងផ្ទះ មិនចេះតែទុកដាក់ពាសណាពាសណី គ្មានកន្លែងហុងស៊ុយឡើយ។ មិនអ៊ីចឹងទេ វាអាចប៉ះពាល់ដល់លាភសំណាងទ្រព្យសម្បត្តិ ធ្វើឱ្យលុយកាក់ចៀសឆ្ងាយពីគេហដ្ឋានបាន។
ទាំងនេះជាទីតាំង ៣ កន្លែងក្នុងផ្ទះ ត្រូវបានត្រណម៖
១. បន្ទប់ទទួលភ្ញៀវ

ដាក់ធុងសម្រាមក្នុងបន្ទប់ទទួលភ្ញៀវ ជាហុងស៊ុយសំណាងអាក្រក់ នាំឱ្យទ្រព្យសម្បត្តិបាត់បង់។ បើសិនមិនអាចចៀសពីបន្ទប់ទទួលភ្ញៀវទេ គួរដាក់ធុងតែមួយបានហើយ និងកុំទុកនៅកន្លែងដែលមើលមិនឃើញ។
២. បន្ទប់គេង

បន្ទប់គេងជាកន្លែងដែលម្ចាស់ផ្ទះសម្រាកបានយូរជាងគេ ដូច្នេះគួរចៀសវាងដាក់ធុងសម្រាមនៅទីនេះ ព្រោះគេជឿថា វានាំឱ្យអាជីពនិងការងាមិនរីកដុះដាល។ ជាពិសេសចំណងប្ដីប្រពន្ធមិនសូវចុះសម្រុង នាំភាពក្ដៅក្រហាយដល់គូស្វាមីភរិយា បង្កតែរឿងឈ្លោះប្រកែក។
៣. ផ្ទះបាយ

តាមក្បួនហុងស៊ុយ ធុងសម្រាមគេហាមមិនឲ្យដាក់ទល់មុខនឹងចង្ក្រាននោះទេ ព្រោះជានិមិត្តសញ្ញានៃការបំផ្លាញទ្រព្យ លុយកាក់ហូរចេញពីគេហដ្ឋាន។ មួយវិញទៀត ធុងសម្រាមនៅទល់នឹងចង្រ្កាន អាចនាំឱ្យម្ចាស់ផ្ទះជួបតែរាសីដាក់ រកទ្រព្យមិនសល់ជាដុំកំភួន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Feng Shui
ចុចអាន៖ ហាមទុកវត្ថុ ៤ នេះក្នុងផ្ទះជាដាច់ខាត ព្រោះអាចនាំអពមង្គលពេញមួយគ្រួសារ
ចុចអាន៖ ទាំងនេះជាអត្ថន័យនៃពណ៌កាបូបដាក់ប្រាក់តាមក្បួនហុងស៊ុយ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ