វប្បធម៌ ជំនឿ
វកកើតឆ្នាំ ១៩៨០ ជា«ស្វាដែក»ក្នុងរាសីចក្រចិនកាន់តែមានសំណាងហិរញ្ញវត្ថុក្នុងឆ្នាំ២០២១
វកដែលកើតឆ្នាំ ១៩៨០ ជា«ស្វាដែក»ក្នុងរាសីចក្រចិន ដូចច្នេះមនុស្សកើតចាប់ពីថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ១៩៨០ ដល់ថ្ងៃទី ៤ ខែកុម្ភះឆ្នាំ ១៩៨១ មានលេខសំណាង: ០, ៩ពណ៌សំណាង មាសឬស។

ហោរាសាស្ត្រឆ្នាំ ២០២១ សម្រាប់ស្វាដែកកើតនៅឆ្នាំ ១៩៨០
ស្វាលោហៈដែលកើតក្នុងឆ្នាំ ១៩៨០ មានសំណាងណាស់នៅឆ្នាំ ២០២០ពិសេសនៅផ្នែអាជីព ការងារដែលបានការលើកដំកើងឱ្យតម្លៃ បើជាចៅហ្វាយគេ នឹងមានឧបនិស្ស័យបានជួបបុគ្គលិកឆ្នើមកែប្រែរាសីចក្ររបស់យើង។ លុះឆ្នាំ ២០២១ ជោគជតារាសីសម្រាប់ស្វាដែកកើតនៅឆ្នាំ ១៩៨០កាន់តែត្រដែតត្រដឹម អាចបន្ថែមមហិច្ឆិតាក្នុងការពង្រីកអាជីវកម្ក្នុងបរិយាកាសថ្មីបាន ទាំងសំណាងនិងភ្លឺស្វាង។ ទោះយ៉ាងណាក៏ដោយក្នុងពេលតែមួយ ពួកគេគួរបន្ថែមការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងក្នុងគ្រួសារ។
ពេញមួយឆ្នាំ២០២១ នៅពេលដែលមនុស្សធាតុស្វាដែកចង់ទទួលបានអ្វីដែលថ្មីនៅក្នុងអាជីព ពួកគេនឹងកាន់កាប់យ៉ាងពេញលេញ ទទួលបានជោគជ័យ ផ្អែកលើឱកាសអាជីវកម្មមាស ឆ្នាំនេះ។
ទ្រព្យសម្បត្តិសំណាងរបស់ស្វាដែកគឺទទួលបានទំនងជានឹងវិនិយោគប្រាក់ប្រកបដោយប្រាជ្ញានិងទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។ ក្នុងករណីមួយទៀតការអនុវត្តន៍អនាគតរបស់ពួកគេអាចទាក់ទាញការវិនិយោគរបស់អ្នកដទៃ និងបន្ធូរបន្ថយការព្រួយបារម្ភវាពីខ្សែសង្វាក់ដើមទុន។ សូម្បីតែមនុស្សសាមញ្ញគ្មានលុយវិនិយោគ ក៏មានសំណាងល្អដែរនៅពេលទិញសំបុត្រឆ្នោត។
ទោះជាយ៉ាងណាក៏ដោយមហិច្ឆតាក្នុងអាជីពរបស់ពួកគេគឺជាដាវមុខពីរនៅឆ្នាំនេះ ព្រោះពួកគេជោគជ័យ ភ្លេចខ្លួនបាន និងមិនសូវយកចិត្តទុកដាក់នឹងគ្រួសារឬក្រុមការងារងាយបាត់បង់មនុស្សល្អៗដែលជ្រោមជ្រែងគេ។ មនុស្សដែលកើតក្នុងឆ្នាំ ១៩៨០ គួរតែដោះស្រាយតុល្យភាពរវាងគ្រួសារ មនោសញ្ចេតនានិងការងារ។ ពាក្យលួងលោមមួយចំនួន អំណោយតូចៗ ឬគ្រាន់តែអោប មកបង្ហាញខ្លួន អាចធ្វើឱ្យកក់ក្តៅបានល្អ។
ដោយមើលឃើញពីសំណាងគ្រប់បែបរបស់ឆ្នាំស្វាទាំងប្រាំធាតុ ពិសេសស្វាដែក១៩៨០ និងស្វាអគ្គី១៩៥៦ នៅឆ្នាំ ២០២១ ពួកគេនឹងអាចចូលរួមក្នុងឱកាសសង្គមជាច្រើនឡើងទៀតតែសូមចងចាំថាមិនត្រូវមានជាតិអាល់កុលញឹកញាប់ ដែលនឹងបើកទ្វារផ្កាយអួរអព្ទឱ្យមានឱកាសចូលមករំខានលាភសំណាង។

បុគ្គលិកលក្ខណៈពេញមួយឆាកជីវិតនៃរបស់ស្វាលោហៈកើតឆ្នាំ ១៩៨០
មនុស្សកើតនៅឆ្នាំ ១៩៨០ រមែងឆ្លាតវាងវៃ មានធនធានច្នៃប្រឌិតនិងទេពកោសល្យ ជីវិតពេញដោយភាពឧឡារិក មានចរិតជាមនុស្សឆ្នើមនិងមានសម្តីមិនចេះរីងស្ងួតឱ្យអ្នកដទៃជឿទុកចិត្តឱ្យតម្លៃ។ ពួកគេមានការស្រេកឃ្លានខ្លាំងចំពោះចំណេះដឹងដើម្បីស្វែងរកអ្វីដែលថ្មីហើយពួកគេក្រាញននៀល ប្រកាន់ខ្ជាប់នូវរឿងមួយច្បាស់ៗ រហូតដល់ពួកគេទទួលបានជោគជ័យ។
ចំណុចខ្សោយគឺវកលោហៈកើតក្នុងឆ្នាំ ១៩៨០ គឺមិនចេះអត់ធ្មត់ និងរឹងចចេសផង។ ពួកគេតែងតែគិតថាពួកគេឆ្លាតណាស់ដូច្នេះនេះងាយស្រួលបីក្លាយជាជនរងគ្រោះនៃភាពវាងវៃរបស់ពួកគេផ្ទាល់។

អាជីពនិងលុយកាក់
ពួកគេមានសំណាងរឿងលុយកាក់តែមិនដែលបានស្រណុកទេ។ គេតែរស់ជាមួយសម្ពាធផ្លូវចិត្ត ដែលខ្លួនឯងបង្កើតឡើង។ គួរស្វែងរករូបសំណាកនាគទីប្រាំ ឬ រូបស្វាកាន់ផ្លែសូដាជិះលើខ្នងសេះមកដាក់ក្បែរបន្ទប់គេងតុធ្វើការការពារថាមពលសម្ពាធ។ ទ្រព្យសម្បត្តិហិរញ្ញវត្ថុរបស់ពួកគេនឹងកាន់តែល្អឡើងៗ សម្រាប់ពាក់កណ្តាលជីវិតក្រោយជាងកាលពីក្មេងដែលគេមិនចេះលោភលន់លុយឬចង់បានហួសហេតុនោះ។
ស្នេហានិងទំនាក់ទំនង
ស្វាលោហៈជាមនុស្សមានមន្តស្នេហ៍និងមានការទាក់ទាញភេទផ្ទុយយ៉ាងពិសេស។ ប្រសិនគេមិនមានវិន័យខ្ជាប់ខ្ជួនពួកគេអាចនឹងមានស្នេហាច្រើនដងក្នុងជីវិត។ ពួកគេចូលចិត្តការតុបតែងស្រស់ឆើតនិងមានទម្លាប់បំពេញចិត្តខ្លួនឯងដោយប្រើសម្រស់ជាទំនុកចិត្ត។ ដោយសារគេតែងតែមានសំណាងក្នុងរឿងស្នេហានិងទំនាក់ទំនងមានអ្នកដើរតាមជាច្រើនតាំងពីវ័យក្មេងៗ គឺអាចរកមនុស្សត្រឹមត្រូវដើម្បីរៀបការងាយស្រួលជាងឆ្នាំដទៃ។ បន្ទាប់ពីរៀបការគេនឹងកាន់តែទទួលបានការកោតសរសើរដោយសារតែជោគជ័យក្នុងអាជីព។
ដៃគូនិងអាជីពល្អបំផុតសម្រាប់ស្វាដែកកើតឆ្នាំ១៩៨០
ស្ដែកគួររកស៊ីផ្នែកប៉ុន្មាននេះ៖
១ ប្រដាប់ប្រដាឬកន្លែងក្មេងលេង
ស្វាដែកមានចិត្តល្អរស់រវើក ហើយពួកគេអាចចុះសម្រុងជាមួយក្មេងៗបានយ៉ាងងាយស្រួល ដូច្នេះកុមារៗក៏ចូលចិត្តពួកគេខ្លាំងដែរ។ ការបើកហាងដែលទាក់ទងនឹងកុមារនឹងផ្តល់នូវអត្ថប្រយោជន៍ពេញលេញដល់គុណសម្បត្តិរាសីចក្រខ្លួន។

២ ក្រុមហ៊ុនមូលធន
មនុស្សដែលកើតក្នុងឆ្នាំស្វាមានភាពក្លាហាន ប្រយ័ត្នប្រយែងនិងពូកែចាប់យកឱកាស។ អ្វីដែលសំខាន់បំផុតនោះ គឺពួកគេមានការស៊ូទ្រាំខាងផ្លូវចិត្តល្អ។ បើទោះបីជាគ្មានអ្វីនៅសេសសល់ក៏ដោយពួកគេអាចចាប់ផ្តើមធ្វើឱ្យស្រស់ស្រាយនិងទទួលបានជ័យជម្នះនៅតឹកចុងក្រោយដោយផ្អែកលើការអត់ធ្មត់និងការតស៊ូនេះ។ ដូចគ្នានេះផងដែរ អាជីពដើមទុនដែលបណ្តាក់ទុនមានហានីភ័យ អាចបំពេញទម្លាប់ក្លាហាននិងផ្សងព្រេងរបស់ពួកគេ។
៣ សហគ្រាសឯកសិទ្ធិឬភាពជាដៃគូ
ស្វាដែក ច្រើនធ្វេសប្រហែសរឿងសំខាន់ៗមួយចំនួនព្រោះពួកគេយករឿងតូចតាចច្រើនពេកមកពិចារណា។ ពួកគេគួរតែផ្តោតការយកចិត្តទុកដាក់លើការសម្រេចចិត្តនិងការងារសំខាន់ៗមួយចំនួនហើយទុកបញ្ហាផ្សេងទៀតដល់ដៃគូ ដែលវាមិនត្រឹមតែធ្វើឱ្យការងាររបស់ពួកគេកាន់តែងាយស្រួលប៉ុណ្ណោះទេតែថែមទាំងធ្វើឱ្យអាជីវកម្មមានការអភិវឌ្ឍកាន់តែរលូនថែមទៀតផង។
ដៃគូអាជីវកម្មនិងអាជីពសម្រាប់ស្វា
ឆ្នាំនាគ: ដៃគូល្អបំផុតពួកគេអាចសហការគ្នាបានយូរអង្វែងនិងមិនដែលខកខានឡើយ។
ឆ្នាំពស់៖ ពួកគេអាចចាប់ផ្តើមអាជីវកម្មជាមួយគ្នាបានយ៉ាងប្រសើរ តែភាពវៃឆ្លាតដ៏អស្ចារ្យរបស់ស្វាជារឿយៗដាក់សម្ពាធយ៉ាងខ្លាំងទៅលើពស់។
មមែ: ដៃគូដ៏អស្ចារ្យដែលកិច្ចសហប្រតិបត្តិការរបស់ពួកគេនឹងទទួលជោគជ័យ។
ឆ្នាំស្វា: ប្រហែលជាអាចសហការជាមួយគ្នាខ្លះតែ ទោះជាយ៉ាងណាក៏ពិបាកក្នុងមិនលេងល្បិចដាក់គ្នាណាស់។
ឆ្នាំកុរ ល្អខ្លាំងតែត្រូវស្វាព្រមឱ្យជ្រូកដឹកនាំ។
ដំបូន្មានស្តីពីការវិនិយោគអាជីវកម្មនិងការគ្រប់គ្រងហិរញ្ញវត្ថុ
ស្វាលោហៈ កើតមកមានមហិច្ឆតាអស្ចារ្យក្នុងអាជីព។ ទោះជាយ៉ាងណាក៏ដោយកុំទុកចិត្តអ្នកដទៃខ្លាំងពេក។ ទោះបីជាមិត្តភក្តិក៏ដោយពួកគេគួរតែពិចារណាដោយប្រុងប្រយ័ត្នមុនពេលធ្វើការសម្រេចចិត្តព្រោះគេអាចមានចំណុចធ្វេស ដែលត្រូវបានអ្នកដទៃយកទៅធ្វើជាឈ្នាន់បាន។ ពួកគេក៏មិនមានជតារាសីរកស៊ីបានល្អជាមួយមិត្តភក្តិដែរ ត្រឹមរាប់អានគ្នាបាន៕
គ្រូ ឯម
ចុចអាន ៖ ក្រឡេកមើលទៅមនុស្សឆ្នាំវកនៅឆ្នាំ២០២១ពេញដោយសំណាងល្អមិនធ្លាប់មានរវាង៧ឆ្នាំមកនេះ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?