វប្បធម៌ ជំនឿ
ជាពុទ្ធបរិស័ទគួរអានជ្រួតជ្រាបពីលក្ខណៈពិសេសទាំង១០នៃព្រះពុទ្ធសាសនា
ប្រជាជនកម្ពុជាជាអ្នកគោរពដើរតាមព្រះពុទ្ធសាសនា តាំងពីយូរលង់ណាស់មកហើយ។ ពលរដ្ឋប្រមាណជា ៩០% នៃប្រជាជនសរុបជាពុទ្ធបរិស័ទដែលកាន់ជំនឿយដោយស្រគត់ស្រគំ នឹងធឹង។

យ៉ាងណាមិញ អាចមានអ្នកមិនទាន់ដឹងពីលក្ខណៈពិសេសទាំង ១០ ខាងក្រោមនេះនៅឡើយ៖
១. ព្រះពុទ្ធសាសនា បានមកពីព្រះនាមនៃព្រះពុទ្ធដែលសំដៅទៅលើ ព្រះសក្យមុនីសម្មាសម្ពុទ្ធដែលមានន័យថា “ការត្រាស់ដឹងនៃសច្ចភាព” ។ ពាក្យនេះមកពីភាសាបាលីដែលជាភាសាមួយក្នុងចំណោមភាសាបុរាណបំផុតនៅលើពិភពលោក។
២. ត្បិតតែប្រភពមួយចំនួនអះអាងថា ព្រះពុទ្ធសាសនាកើតចេញពីប្រទេសឥណ្ឌា ប៉ុន្តែការពិតសាសនាធំជាងគេទី ៤ នៅលើពិភពលោកនេះ ត្រូវបានគេរកឃើញដំបូងបំផុតនៅភាគខាងលិចប្រទេសនេប៉ាល់។
៣. ពុទ្ធសាសនិកមិនជឿលើព្រះណាទាំងអស់ ហើយក៏មិនគោរពបូជាព្រះពុទ្ធដែរ ប៉ុន្តែធ្វើតាមការបង្រៀនរបស់ព្រះពុទ្ធ ដោយហេតុថា ព្រះពុទ្ធត្រូវបានគេចាត់ទុកជា បរមគ្រូ មិនមែនជាអទិទេពឡើយ។
៤. ព្រះពុទ្ធសាសនាចាប់កើតឡើងនៅចន្លោះឆ្នាំ ៥៤៣-៤៨០ មុនគ្រឹស្តសករាជ ដោយផ្ដើមក្រោយពី ព្រះអង្គ សិទ្ធត្ថ គោតម បានបានចាកចេញពីក្រុមគ្រួសារាជវង្សដើម្បីស្វែងរកសន្តិភាព និងការត្រាស់។ ក្រោយមកព្រះអង្គបានទទួលការត្រាស់ដឹងក្រោមដើមល្វាឬដើមពោធិព្រឹក្សដែលមានទីតាំងនៅភូមិ Bodh Gaya រដ្ឋ Bihar ប្រទេសឥណ្ឌា។
៥. មូលដ្ឋានគ្រឹះនៃការបង្រៀនទាំងបីនៃសាសនាត្រូវបានគេស្គាល់ថាជា “ រតនសម្បត្តិទាំងបី” មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។ ព្រះពុទ្ធសំដៅទៅលើព្រះសក្យមុនីសម្មាសម្ពុទ្ធ ព្រះធម៌សំដៅទៅលើការបង្រៀនរបស់ព្រះសក្យមុនីសម្មាសម្ពុទ្ធ និងព្រះសង្ឃសំដៅលើបុព្វជិតដែលធ្វើតាមព្រះធម៌។

៦. ប្រទេសដែលគោរពព្រះពុទ្ធសាសនាច្រើនជាងគេមាននៅ ចិន ជប៉ុន កូរ៉េ និងអាស៊ីអាគ្នេយ៍។
៧. គ្រឹះការទូន្មានទាំងបីនៃសាសនាគឺ ប្រាជ្ញា ការរួបរួម និងវិន័យ។ តាមការបង្រៀនរបស់ព្រះពុទ្ធសាសនា គ្មានអ្វីនៅក្នុងលោកនេះជារៀងរហូតនោះទេ អ្វីៗទាំងអស់មានតែបណ្តោះអាសន្នប៉ុណ្ណោះដែលព្រះអង្គហៅថា និពាន្វ ។
៨. បាបកម្មទាំង៣នៃព្រះពុទ្ធសាសនាគឺ មោហៈ (ភាពល្ងង់ខ្លៅ) លោភៈ(ការចង់បាន) និងទោសៈ(កំហឹង)។

៩. គម្ពីរពិសិដ្ឋមានឈ្មោះ “ព្រះត្រៃបិដក” ដែលជាភាសាបាលីសំស្ក្រឹត ហើយបែងចែកជា ៨៤ ០០០ ធម្មខណ្ឌ។
១០. ព្រះពុទ្ធសាសនាមានពីរនិកាយធំៗ គឺ មហាយាន និងហិនយាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ THE FACT SITE
ចុចអាន៖ ការពិតមួយចំនួនដែលមនុស្សភាគច្រើនតែងយល់ច្រឡំលើសាសនាអ៊ីស្លាម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


