វប្បធម៌ ជំនឿ
ជំនឿ ៦យ៉ាង ត្រូវធ្វើ និងមិនត្រូវធ្វើ ពេលរើចូលនៅផ្ទះថ្មី
ក្រៅពីរើសថ្ងៃខែសង់គេហដ្ឋាន ដើម្បីនាំសិរីសួស្ដីចូលដល់សមាជិកគ្រួសារ ក៏ដូចជារើសពាលាឡើងផ្ទះឱ្យបានល្អហើយ នៅមានហុងស៊ុយមួយចំនួនទៀត ដែលម្ចាស់ផ្ទះត្រូវបម្រុងប្រយ័ត្ន មុនពេលឈានជើងចូលរស់នៅទីលំនៅថ្មោងថ្មី។
ការរៀបចំហុងស៊ុយមុនសម្រេចចិត្តចូលនៅគេហដ្ឋានថ្មី ជារឿងសំខាន់ដែលត្រូវគិតគូរ ដោយខានមិនបាន។ ហុងស៊ុយល្អអាចទាក់ទាញថាមពលវិជ្ជមានមកចូលផ្ទះ នាំមកនូវក្ដីសុខសប្បាយ សុខុមាលភាព លុយកាក់ហូរចូល និងសុភមង្គលដល់ក្រុមគ្រួសារ។

ដូច្នេះហើយ មុនចូលនៅ ផ្ទះទិញថ្មីក្ដី ឬផ្ទះសង់ដោយខ្លួនឯងក្ដី កុំចោលគោលការណ៍ហុងស៊ុយ ៦យ៉ាងខាងក្រោម ដើម្បីនាំសំណាង សម្បូរសប្បាយ និងលាភសក្ការពេញៗផ្ទះ ចៀសផុតរឿងអពមង្គលផងទាំងពួង។
១. សមាជិកគ្រួសារទាំងអស់ត្រូវចូលនៅផ្ទះថ្មីតំណាលគ្នា ហាមដាច់ខាតមានអ្នកចូលមុនឬចូលក្រោយ ព្រោះជំនឿជឿថា ការចូលនៅមុន-ក្រោយ អាចនាំឱ្យគ្រួសារខ្វះសុភមង្គល ឈានដល់ការនិរាសព្រាត់ប្រាស់។
២. ក្នុងថ្ងៃរើចូលផ្ទះថ្មីដំបូង ហាមនិយាយពាក្យអវិជ្ជមាន សូម្បីមួយម៉ាត់ ក៏មិនបានដែរ ព្រោះសម្ដីអវិជ្ជមានត្រូវបានគេចាត់ទុកជានិមិត្តរូបនៃការរងទុក្ខ និងការមិនចុះសម្រុងក្នុងគ្រួសារ។ ដូច្នេះគួរនិយាយ និងគិតតែរឿងល្អៗដែលប្រផ្នូលនាំលាភសំណាងវិញ។
៣. ថ្ងៃទីមួយ ត្រូវស្វាគមន៍សិរីសួស្ដីចូលក្នុងលំនៅដ្ឋាន ដោយបើកភ្លើង ឬដុតទៀនបំភ្លឺឱ្យពេញផ្ទះ។
៤. អុជធូបបួងសួងវត្ថុស័ក្តិសិទ្ធិ និងបុព្វការីជនឱ្យជួយថែរក្សា ព្រមទាំងរៀបចំសែនផ្លែឈើ អាហារសម្រន់ផ្សេងៗ ដើម្បីបង្កើនភាពរុងរឿងចូលក្នុងផ្ទះសម្បែង។
៥. យប់ដំបូង កុំគេងយូរ រហូតដល់ថ្ងៃរះ ត្រូវប្រញាប់ក្រោក បោសសម្អាតទីធ្លាទាំងក្នុង ទាំងក្រៅឱ្យបានស្អាត ដើម្បីចៀសជំងឺព្យាធិ។
៦. ស្ត្រីមានផ្ទៃពោះ មិនគួរចូលរួមក្នុងពិធីឡើងផ្ទះថ្មីទេ។ នេះជាប្រផ្នូលនៃទុក្ខព្រួយយូរអង្វែង៕
អត្ថបទ៖ សន្យា
ចុចអាន៖ ក្បួនហុងស៊ុយ រៀបចំផ្ទះឱ្យមានសិរីសួស្ដី នាំភាពសុខសប្បាយដល់គ្រួសារ
ចុចអាន៖ ក្បួនហុងស៊ុយមុនទិញគេហដ្ឋានថ្មី ដើម្បីនាំជោគលាភដល់ម្ចាស់ផ្ទះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


