Connect with us

វប្បធម៌ ជំនឿ

៥​ យ៉ាង​លើផ្ទៃមុខស្រ្តី ​ទេវតាចារជាមនុស្សសំណាង​បំផុត

បានផុស

នៅ

ថ្វីត្បិតតែរូបរាង ភ្នែក ច្រមុះ មាត់ របស់មនុស្សម្នាក់ៗ ភាគច្រើនអាស្រ័យទៅលើកត្តាហ្សែនពីឪពុកម្តាយក៏ដោយ ប៉ុន្តែក្បួនតម្រាបានចែងនូវចំណុចពិសេសមួយចំនួននៅលើផ្ទៃមុខរបស់មនុស្សស្រី ដែលជាសញ្ញាប្រាប់ពីចរិតលក្ខណៈ និងវាសនាអនាគតរបស់ពួកគេផងដែរ។

ស្ត្រីដែលមាន ៥ យ៉ាងដូចខាងក្រោមនៅលើផ្ទៃមុខ តាមជំនឿគេចាត់ទុកជាប្រភេទមនុស្សដែលមានសម្រស់ស្រស់ស្អាត ទោះទៅណាមកណា តែងមានការស្រឡាញ់រាប់អាន និងរស់នៅប្រកបដោយសេចក្តីសុខពេញបរិបូរណ៍។

១. ទម្រង់មុខពេញ

5 nét quý tướng trên mặt của người phụ nữ đẹp nết
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​នរវិទ្យា ស្ត្រី​ដែល​មានទ​ម្រង់​មុខ​ពេញ​ ត្រូវ​បាន​គេ​ចាត់​ទុក​​ជា​មនុស្ស​ឆ្លាត មាន​ទេព​កោសល្យ និង​ប្រកបដោយ​ពរ​ពីទេវតា​។ ផ្ទៃមុខនេះក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​និមិត្តរូប​​ឲ្យ​សំណាង ដែលអាច​នាំ​របស់​ល្អ​ៗ​ជា​ច្រើន​ដល់​សាមីខ្លួន។

ជាពិសេស នារីដែលមានផ្ទៃមុខពេញ ភាគច្រើនតែងមានភាពអត់ធ្មត់ខ្ពស់ ចិត្តល្អ និងងាយចុះសម្រុងជាមួយមនុស្សជុំវិញខ្លួន។ មិនថាទៅទីណា ពួកគេត្រូវបានអ្នកដទៃស្រឡាញ់ ជឿជាក់ និងត្រៀមខ្លួនដើម្បីជួយជានិច្ច។ អនាគតទៅ ទោះជួបការលំបាកខ្លះ ក៏មានអ្នកខ្ពង់ខ្ពស់ ព្រមជួយ ហើយជោគវាសនានឹងជួបភាពរីករាយជានិច្ច។

២. ចិញ្ចើមស្លឹកស្វាយ

5 nét quý tướng trên mặt của người phụ nữ đẹp nết

​មនុស្ស​ស្រី​ដែល​មាន​ចិញ្ចើម​ស្លឹក​ស្វាយ គឺ​ចិញ្ចើមរាង​កោងបន្តិច វែង និង​ស្តើង។ ភាគច្រើននៃស្ត្រីដែលមានរោមចិញ្ចើមបែបនេះ ជាធម្មតាជាមនុស្សពូកែសម្ដី និយាយគួរសម និងសុភាពរាបសារ។

ជាពិសេស នរវិទ្យាជឿថា រោមចិញ្ចើមស្លឹកស្វាយក៏ជាចរិតមួយជួយនាំទ្រព្យសម្បត្តិមកស្ត្រីដែរ ដូច្នេះអ្នកណាដែលមានរោមចិញ្ចើនេះ រមែងមានសំណាងល្អក្នុងជីវិត។ មិនតែប៉ុណ្ណោះបន្ទាប់ពីរៀបការរួច ជីវិតរបស់ពួកគេគឺពោរពេញដោយសុភមង្គល។

៣. ខ្ទង់ច្រមុះត្រង់ ​និងពេញល្អ

5 nét quý tướng trên mặt của người phụ nữ đẹp nết

ស្ត្រីរូបណាដែលមានច្រមុះត្រង់ និងពេញល្អ ជាប្រភេទមនុស្សស្លូតត្រង់ ពួកគេរឹងមាំខ្លាំង ថែមទាំងពោរពេញដោយថាមពលវិជ្ជមានពីខាងក្នុងមក។ មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ពួកគេឆាប់ទទួលបានជោគជ័យ ពីព្រោះពួកគេកើតមកមានឆន្ទៈមោះមុត និងភាពធន់ក្នុងការងារ។

ម្យ៉ាងវិញទៀត នារីដែលមានច្រមុះខ្ទង់ត្រង់ គឺជាបុគ្គលដែលមានមុខប្រៀបបាននឹង «ទេពធីតា» ទាំងរូបស្អាត ទាំងសម្រស់ ទាំងជោគវាសនា ក៏មានរាសីខ្ពស់ត្រដែត។ ដោយសារមានគុណសម្បត្តិច្រើនយ៉ាងពីកំណើត ស្ត្រីដែលមានច្រមុះបែបនេះច្រើនតែទទួលបានស្វាមីល្អ កេរ្តិ៍ឈ្មោះប្រពៃ មានអាជីពរីកចម្រើន ឯជីវិតគ្រួសារក៏សម្បូរហូរហៀរ។

៤. ធ្មេញស បបូរមាត់ពណ៌ផ្កាឈូក

5 nét quý tướng trên mặt của người phụ nữ đẹp nết

ធ្មេញ​ស បបូរមាត់​ពណ៌​ផ្កាឈូក ជាពិសេស​មាត់​ទូលាយ​បន្តិច ត្រូវ​បាន​គេ​ចាត់​ទុក​​ថាជា​លក្ខណៈ​ពិសេសសម្រាប់​មនុស្ស​ស្រី។ នាងនឹងមានសំណាងល្អទាំងក្នុងការងារ និងជីវិត។

លើសពីនេះ មាត់ធំទូលាយក៏ត្រូវបានតំណាងឱ្យទ្រព្យសម្បត្តិផងដែរ។ ស្ត្រីដែលមានមាត់ស្អាត បបូរមាត់កាន់តែភ្លឺ កាន់តែមានភាពរុងរឿងក្នុងឆាកជីវិត។ នាងតែងតែជ្រើសរើសដៃគូជីវិតដែលខ្លួនចង់បាន លុះរៀបការរួច លុយកាក់ នឹងកើនឡើងមិនឈប់។

៥. ថ្ងាសខ្ពស់

5 nét quý tướng trên mặt của người phụ nữ đẹp nết

យោងទៅតាមរឿងព្រេង ថ្ងាសជាទីតាំងតំណាងឱ្យភាពរហ័សរហួន ទេពកោសល្យ និងភាពវៃឆ្លាតរបស់មនុស្ស។ ដូច្នេះហើយ ភាគច្រើននៃអ្នកជោគជ័យក្នុងជីវិត មិនថាឈ្មួញ ឬអ្នកមានៗ ជាធម្មតា គឺជាអ្នកដែលមានថ្ងាសខ្ពស់។

ចំពោះស្ត្រីវិញ គេជឿថា ប្រសិនបើនាងមានថ្ងាសខ្ពស់ នឹងមានជីវិតរស់នៅយ៉ាងប្រណីត។ មនុស្សស្រីដែលមានចំណុចនេះ ទោះជាជីវិតជួបការលំបាកពេលនៅក្មេងក៏ដោយ ប៉ុន្តែអាយុជ្រេបន្តិច អ្វីៗនឹងកាន់តែរលូន ហើយជីវិតក្រោយរៀបការ នឹងរស់នៅស្រណុក។

យ៉ាងណាមិញ ការទស្សន៍ទាយតាមក្បួនតម្រា មិនអាចត្រូវប៉ាច់ ១០០%ឡើយ ព្រោះថា បុគ្គលិកលក្ខណៈ សំណាង អាស្រ័យលើកត្តាផ្សេងៗជាច្រើន ហើយជាការពិតណាស់ មិនមែនស្ត្រីទាំងអស់ដែលមានបុគ្គលិកលក្ខណៈទាំងនេះ សុទ្ធសឹងជោគជ័យក្នុងជីវិតគ្រប់គ្នានោះទេ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ទម្រង់ច្រមុះ ៣ប្រភេទ ចាស់ពីដើមចាត់ទុកជាមនុស្សមានបុណ្យវាសនាល្អ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម