វប្បធម៌ ជំនឿ
អ្វីគួរដាក់ និងមិនគួរដាក់ក្នុងកាបូបលុយ ដើម្បីបញ្ចៀសស៊យ
វត្ថុដែលដាក់តាមកាបូបលុយរបស់អ្នក មិនមែនគ្រាន់ដាក់ដើម្បីឱ្យតែពេញកាបូប ឬឱ្យល្អមើលនោះទេ។ ចំណែកលុយទៀតសោត ក៏មិនមែនចេះតែដាក់ ឱ្យតែស្រួលដកចាយដែរ។ តាមក្បួនហុងស៊ុយ ការដាក់វត្ថុឬក្រដាសប្រាក់តាមកាបូប ពិតជាអាចនាំសំណាង និងអាចចៀសពីគ្រោះបាត់បង់ទ្រព្យបានពិតប្រាកដមែន។

ខាងក្រោមជាអ្វីដែលអ្នកគួរដឹងពីការទុកដាក់របស់របរក្នុងកាបូបលុយ៖
១. ក្រដាសប្រាក់
ក្រដាសប្រាក់ដែលបានពីអាំងប៉ាវ ឬអំណោយ សុទ្ធតែជាប្រាក់ហៅប្រាក់ ឱ្យរត់មកនៅក្នុងកាបូបណែនៗ។ ដូច្នេះហើយប្រាក់អាំងប៉ាវ ឬក្រដាសប្រាក់មានលេខចុងក្រោយជាលេខគូ ឬលេខដែលដូចនឹងថ្ងៃខែឆ្នាំកំណើតរបស់អ្នក គួរមាននៅកាបូប កុំបីខាន ដើម្បីទាក់ទាញសំណាងខាងលុយកាក់ឱ្យកើតមានជានិច្ច។
២. កាក់
ចូរដាក់កាក់ក្នុងកាបូប កុំខានឱ្យសោះ មិនថាកាក់ចាស់ឬថ្មី តិចឬច្រើន សុទ្ធតែហុងស៊ុយនាំទ្រព្យសម្បត្តិ និងលាភសំណាង ជួយឱ្យលុយហូរចូលឥតឈប់។
៣. រូបថតគ្រួសារ ឬរូបថតឪពុកម្តាយ
ដាក់រូបថតឪពុកម្តាយនៅក្នុងកាបូប ជាជំនឿមួយដែលអាចការពារសំណាងរបស់អ្នកឱ្យតាមជាប់ខ្លួនជានិច្ច។ គេជឿទៀតថា រូបថតឪពុកម្តាយខ្ញុំ ជួយឱ្យម្ចាស់កាបូបទទួលបាននូវជីវិតមានស្ថេរភាព ជាមួយអ្នកជុំវិញខ្លួន និងជាមហាសំណាងដល់ការរកស៊ីតូចធំ។
៤. រូបព្រះពុទ្ធ
ព្រះពុទ្ធជាទីគោរព ចូរដាក់តាមកាបូបជានិច្ច ព្រោះមិនត្រឹមតែការពារសំណាងអាក្រក់ តែគេជឿថា អាចជួយឱ្យរបររកស៊ីដើរដោយរលូនទៀតផង។
ត្រណម៖ របស់ដែលមិនគួរដាក់ក្នុងកាបូបរួមមាន សន្លឹកបៀ បង្កាន់ដៃ កាតសមាជិកដែលផុតកំណត់ សំបកស្ករគ្រាប់ ឬកំទេចកំទីផ្សេងទៀត។ វត្ថុទាំងនេះជាវត្ថុនាំសំណាងមិនល្អ ធ្វើឱ្យកាបូបបាត់បង់ប្រាក់ចំណូល។ ដូច្នេះ ចូរវាយកចេញ ដើម្បីបញ្ចៀសស៊យទាំងឡាយទាំងពួង៕
អត្ថបទ៖ សន្យា
ចុចអាន៖ ត្រណម ៧យ៉ាងជាមួយកាបូបលុយ ដើម្បីរក្សាទ្រព្យឱ្យគង់ និងការពារប្រាក់កុំឱ្យហូរចេញ
ចុចអាន៖ ពណ៌កាបូប ៥ នេះ ជាហុងស៊ុយទាក់ទាញលុយណែនៗ ជាពិសេសបង្កើនកិត្យានុភាពខ្លាំងក្លា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


