វប្បធម៌ ជំនឿ
សុបិនឃើញពស់ស អាជីវកម្មរីកចម្រើន ឬឡើងតួនាទីឋានៈ
ពណ៌សគឺជានិមិត្តសញ្ញានៃភាពបរិសុទ្ធ ហើយក្ដីសុបិនអំពីពស់ពណ៌ស ខុសឆ្ងាយពីពណ៌ខៀវ ព្រោះគឺជាសញ្ញាមួយប្រាប់មុនថា ដែលម្ចាស់សុបិនកំពុងផ្លាស់ប្ដូរខ្លួនឯង ទៅជាមនុស្សក្នុងទម្រង់ថ្មី ចិត្តល្អបរិសុទ្ធ ស្ងប់ស្ងាត់ កាន់តែឆ្លាតវៃ និងមានភាពវិជ្ជមាន។
នៅប្រទេសខ្លះ សុបិនសត្វពស់ស ជាសញ្ញា ភ្ញាក់ឡើងខាងវិញ្ញាណ ម្ចាស់សុបិនស្ថិតក្នុងដំណើរការនៃការត្រាស់ដឹងឬមានគតិឡើងវិញពីស្ត្រេសឬជំងឺ ឬវិបត្តិទាំងអស់។ តាមរយៈសុបិននេះគឺព្រះ ឬព្រលឹងរបស់សក្ដិសិទ្ធិកំពុងព្យាយាមប្រាប់អ្នកថា អ្នកមិនបាច់ភ័យព្រួយពីអនាគតទេ។

១ សុបិនពស់សចូលមាត់ ឬអវៈយវៈភេទជាប្រផ្នូលសំណាងធំ
យោងតាមវប្បធម៌ និងទំនៀមទម្លាប់មួយចំនួន ការសុបិនឃើញពស់សចូលតំបន់ដូចដែលបានអះអាងទាំងនេះ គឺជាសញ្ញានៃសំណាងធំនាពេលខាងមុខ ដែលជាជោគថ្មីជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតរបស់អ្នកទាំងស្រុង។
មនុស្សជាច្រើនបានអះអាងថា គេសុបិនឃើញពស់សមួយក្បាលមុនពេលឈ្នះឆ្នោត ឬបានលុយរង្វាន់ជាចំនួនច្រើន។ ប្រសិនបើអ្នកមានជំងឺរ៉ាំរ៉ៃធ្ងន់ សុបិននេះគឺជាសញ្ញាមួយ នឹងសះស្បើយមានសុខភាពល្អឡើងវិញឆាប់ៗនេះ។
ប្រសិនបើអ្នកមានផ្ទៃពោះ នោះពស់ពណ៌សតំណាងឲ្យទារកដ៏ស្រស់ស្អាត និងធំឡើងមានមន្តស្នេហ៍ មានអនាគតល្អមន្ត្រីឬជំទាវ។
២ ឃើញពស់សពីចម្ងាយ ជាការចាប់ផ្ដើមវិជ្ជមានថ្មីនៃជីវិត
ពស់អាចសកស្រការបស់វា ដូចគ្នានឹងយើង អាចទុកអតីតកាលចោល ដើម្បីចាប់ផ្ដើមជីវិតថ្មី។ ដោយសារពណ៌មានពណ៌ស ផងជានិមិត្តសញ្ញានៃភាពវិជ្ជមាន។ ការមានសុបិនបែបនេះគឺជាការបង្ហាញពីការចាប់ផ្ដើមវិជ្ជមានថ្មី ចាប់ផ្ដើមជីវិតថ្មី ដែលនឹងផ្តល់ ការងារថ្មី អាជីវកម្ម ជីវិតរៀបការ ឬរឿងសំខាន់ៗផ្សេងទៀត ដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតរបស់អ្នកឲ្យក្លាយជាមានសេចក្តីសុខ។
៣ មានកិច្ចការពារពីព្រះ
មនុស្សជាច្រើនបានអះអាងថា សុបិនឃើញសត្វពស់ពណ៌ស បានន័យថា មានវត្ថុសក្ដិសិទ្ធិកំពុងការពារម្ចាស់សុបិនពីអ្វីដែលគ្រោះថ្នាក់។ ព្រះផ្ទាល់កំពុងការពារអ្នក ពីមនុស្សអវិជ្ជមាន និងអារក្សដែលចង់មកយាយី ។

៤ សម្លាប់ពស់សក្នុងសុបិន
ការសម្លាប់ពស់សក្នុងសុបិន គឺជាសញ្ញានៃទ្រព្យសម្បត្តិ និងសុខភាពនាពេលខាងមុខ។ ជាសញ្ញាមួយដែលថាស្ថានភាពសេដ្ឋកិច្ចរបស់អ្នកនឹងប្រសើរឡើងក្នុងពេលឆាប់ៗ អាចជាអាជីវកម្ម រីកចម្រើន ឬអ្នកនឹងទទួលបានប្រាក់ខែ ឬអាចឈ្នះឆ្នោត៕
គ្រូ ឯម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


