វប្បធម៌ ជំនឿ
យល់សប្តិ “រើសបានលុយ” សំណាងធំនឹងកើតឡើងក្នុងជីវិតពិត
សុបិនឃើញរើសបានលុយ កាក់ ឬក្រដាសប្រាក់ សុទ្ធសឹងជាសញ្ញានៃសំណាងល្អក្នុងជីវិតពិត។ ជាទូទៅ ឃើញលុយនៅក្នុងក្តីសុបិន ជាប្រផ្នូលបង្ហាញមកឱ្យដឹងជាមុនថា ម្ចាស់យល់សប្តិនឹងទទួបានប្រាក់ចំណូលចូលមក ព្រមទាំងមានសក្តានុពលជោគជ័យកើតឡើងក្នុងជីវិតពិតទៀតផង។

១. សុបិនរើសបានលុយរៀល
ប្រសិនបើកំពុងស្វែងរកការងារធ្វើ មានន័យថា ពាក្យសុំធ្វើការងារបានទៅដល់ដៃគេហើយ ហើយអ្នកនឹងជាប់ដោយអាចទទួលបានប្រាក់ខែគួរជាទីពេញចិត្ត។ ប្រសិនបើកំពុងធ្វើការលើគម្រោងអ្វីមួយ មានន័យថា អ្នកនឹងទទួលបានជំនួយឥតសំណង ឬប្រាក់រង្វាន់ធំ។
២. សុបិនរើសបានលុយដុល្លារ
សុបិននេះបញ្ជាក់ថា វាដល់ពេលដែលត្រូវទទួលផលលើអ្វីដែលអ្នកបានខំតស៊ូធ្វើហើយ។ អាចជាការទទួលដំណឹងពីប្រាក់ខែដែលប្រសើរជាងការងារបច្ចុប្បន្ន អាចជាការតំឡើងឋានៈ និងការលើកទឹកចិត្តផ្សេងទៀត។
៣. សុបិនឃើញលុយបរទេសដែលមិនស្គាល់
ប្រសិនឃើញក្រដាសប្រាក់បរទេស នៅក្នុងក្ដីសុបិន ឬលុយណាដែលយើងមិនស្គាល់ បង្ហាញថា អ្នកនឹងទទួលជោគជ័យនៅកន្លែងធ្វើការ និងទទួលប្រាក់ពីការងារ ឬមេដឹកនាំផ្ទាល់ នៅពេលភ្ញាក់ឡើងមកក្នុងជីវិតពិត៕
អត្ថបទ៖ សន្យា
ចុចអាន៖ យល់សប្ដិឃើញផ្កាឈូក អ្នកនៅលីវយូរឆ្នាំនឹងជួបគូព្រេង ចំណែកការងារត្រូវដំឡើងឋានៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


