វប្បធម៌ ជំនឿ
មកដឹងហេតុផលពីក្រោយត្រណមចូលឆ្នាំចិន ៧ចំណុច
យើងធ្លាប់តែដឹងឮពីតំណមរបស់អ្នកមានសែស្រឡាយចិន ប៉ុន្តែភាគច្រើនប្រហែលជាមិនបានជ្រាបពីហេតុផលទូទៅ នៃតំណមទាំងនោះឡើយ។ បើតាមលោកគ្រូចិនស៊ែ ម៉ុង ដែលសាធារណជនខ្មែរភាគច្រើន តែងស្គាល់តាមរយៈការនិយាយពីក្បួនចិនសែនោះ បានពន្យល់ហេតុផលសំខាន់ៗនៃត្រណមសម្រាប់ថ្ងៃចូលឆ្នាំចិនផងដែរ។

តាមរយៈកម្មវិធី “ហុងស៊ុយ Feng Shui – គ្រូចិនស៊ែ ម៉ុង” លោកបានលើកឡើងហេតុផលសំខាន់ ចំនួន៧ រួមមាន ទាក់ទងនឹងអំបោស, សំឡេង, សម្លៀកបំពាក់, របស់បែកបាក់, ថ្នាំសង្កូវ, របួស ក៏ដូចជាពាក់ព័ន្ធនឹងការខ្ចីលុយជាដើម ដោយផ្អែកទាំងតាមជំនឿ និងទិដ្ឋភាពជាក់ស្តែងក្នុងការរស់នៅរបស់មនុស្ស។
១. ទាក់ទងជាមួយអំបោស
កន្លងមក ជនជាតិខ្មែរដែលមានសែស្រឡាយចិន តែងបានដឹងហើយ ពីត្រណម “មិនឱ្យបោសផ្ទះ” នៅថ្ងៃចូលឆ្នាំចិន (៣ថ្ងៃ) ដោយគេជឿថា ជាការបោសលាភសំណាងចេញពីផ្ទះ។ បើតាមលោកគ្រូចិនស៊ែ ម៉ុង ដ៏ល្បីឈ្មោះនៅកម្ពុជា តាមរយៈកម្មវិធី “ហុងស៊ុយ Feng Shui – គ្រូចិនស៊ែ ម៉ុង” បានពន្យល់ហេតុផលសំខាន់នៃត្រណមនេះថា ៖
នៅដើមថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំចិន «ទេវតាទ្រព្យ» នឹងចុះមកផ្តល់លាភសំណាងតាមផ្ទះនីមួយៗ។ ដូច្នេះបើបោសផ្ទះអំឡុងពេលនេះ បីដូចជាបោសទ្រព្យ និងលាភសំណាង ចេញពីផ្ទះយ៉ាងដូច្នេះដែរ។
ប៉ុន្តែយ៉ាងណា លោកគ្រូចិនស៊ែ ម៉ុង បញ្ជាក់ថា ក្នុងករណីមានសាច់ញាតិមកលេងច្រើន ហើយមានការទទួលទានដូចជាសំបកគ្រាប់ឪឡឹកពង្រាយយើងក៏អាចបោសសំអាតផ្ទះបានដែរ តែបោសពីទ្វារមកក្នុងវិញ។
បើគិតពីហេតុផលទូទៅ ៖
– រៀងរាល់មុនថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន រាល់ផ្ទះនីមួយៗតែងមានការបោសសំអាតត្រៀមសម្រាប់ថ្ងៃចូលឆ្នាំមកដល់។ តែបើសិនដើមថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំចិនមកដល់ហើយ តែម្ចាស់ផ្ទះនៅកាន់អំបោសបោសផ្ទះនៅឡើយ បានន័យថា មិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ថ្ងៃចូលឆ្នាំចិន ឬត្រៀមខ្លួនដើម្បីទទួលយកលាភសំណាង។
– បើគិតតាមសីលធម៌វិញ ៖ តាមប្រពៃណីដូនតាចិន នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំចិន សាច់ញាតិបងប្អូនតែងទៅលេងផ្ទះ ដូច្នេះការកាន់អំបោសបោសផ្ទះនៅថ្ងៃនេះ ហាក់ដូចដេញភ្ញៀវយ៉ាងដូច្នេះដែរ…។

២. សំឡេងជេរប្រទេច និងសំឡេងក្មេងយំ
ក្នុងន័យនេះ ចង់សំដៅដល់ការជេរប្រទេចកូនចៅ ឬវាយកូនឱ្យយំជាដើម។ បើតាមជំនឿ សំឡេងក្មេងយំ ជាសំឡេងដែលទាក់ទាញរបស់មិនល្អ ឬអាចជាប្រផ្នូលសម្រាប់គ្រួសារ ដោយគេជឿថា គ្មានរាសី ឬ មានតែជម្លោះ។ តែបើគិតតាមសីលធម៌រស់នៅវិញ គឺជារឿងដែលមើលទៅមិនសូវសមរម្យឡើយ ខណៈដែលជាថ្ងៃភ្ញៀវមកលេងផ្ទះ បែរជាមើលឃើញរឿង ឬឮសំឡេងឧបមង្គលបែបនេះ។

៣. សម្លៀកបំពាក់
ត្រូវតែបោកសម្អាតសម្លៀកបំពាក់ឱ្យហើយមុនថ្ងៃចូលឆ្នាំចិន ហើយមិនគួរបោកសម្លៀកបំពាក់ថ្ងៃចូលឆ្នាំឡើយ។
– បើតាមជំនឿ ៖ ការគរទុកសម្លៀកបំពាក់ក្លិនមិនល្អក្នុងផ្ទះ ស្របថ្ងៃសិរីសួស្តីបែបនេះ មិនខុសអីពីរក្សាទុកនូវទ្រព្យមិនល្អ ឬទ្រព្យក្តៅក្រហាយយ៉ាងដូច្នេះដែរ។ ឯការបោកសម្លៀកបំពាក់ថ្ងៃចូលឆ្នាំចិនវិញ បុរាណជឿថា ទឹកដែលហូរពីសម្លៀកបំពាក់នោះ នឹងហូរយកលាភសំណាងពីអ្នកនោះវិញទៅតាមទឹកយ៉ាងដូច្នេះដែរ។
– បើតាមហេតុផលជាក់ស្តែង ៖ ការបោកគក់សម្លៀកបំពាក់នៅថ្ងៃដែលមានការជួបជុំមិត្តភក្តិ សាច់ញាតិបែបនេះ ហាក់បង្ហាញពីការដេញភ្ញៀវ ពោលគឺមិនសមរម្យនោះឡើយ។

៤. របស់ដែលបែកមាត់
លោកគ្រូចិនសែ ម៉ុង ណែនាំថា តាមពិតទៅ ចានដែលបែកបាក់ គេឱ្យបោសសម្អាតចោលតាំងពី “ថ្ងៃបោសសម្អាត” ម៉្លេះ (ថ្ងៃឆាយធុង)។
– បើតាមជំនឿ ៖ ជាប្រផ្នូលនៃការបែកទ្រព្យ ឬការនិយាយស្តីមិនល្អ ឬក៏លុយកាក់ដែលរកបាន ហូរទៅអ្នកដទៃអស់ៗ។
– បើតាមហេតុផលជាក់ស្តែង ៖ ការប្រើរបស់ប្រេះបែក ដូចជាចាន ឬកែវទឹកជាដើម អាចបង្កឱ្យមុតមាត់ ឬមុតដៃជាដើម។

៥. លេបថ្នាំ
ពាក់ព័ន្ធនឹងការលេបថ្នាំវិញ លោកគ្រូចិនសែ ម៉ុង គូសបញ្ជាក់ថា មិនហាមឃាត់ទេចំពោះអ្នកមានជំងឺ ហើយចាំបាច់ត្រូវប្រើថ្នាំ។ ប៉ុន្តែសម្រាប់អ្នកដែលមានអាការៈស្រាលៗ ឧទាហរណ៍ឈឺក្បាលល្មម ហើយមានទម្លាប់លេបថ្នាំជាប្រចាំ គួរជៀសវាង ៣ថ្ងៃ នៃថ្ងៃចូលឆ្នាំចិននេះ។
– បើតាមជំនឿ ៖ ចាស់បុរាណចិន ជឿថា អ្នកនោះនឹងឧស្សាហ៍ឈឺថ្កាត់ ហើយត្រូវលេបថ្នាំពេញមួយឆ្នាំ។
– បើតាមហេតុផលជាក់ស្តែង ៖ ឧស្សាហ៍លេបថ្នាំជាញឹកញាប់ ក៏មិនល្អសម្រាប់សុខភាពនោះដែរ។

៦. ពាក់ព័ន្ធនឹងកន្ត្រៃ
– បើតាមជំនឿ ៖ ជាប្រផ្នូលនៃការកាត់ផ្តាច់ទំនាក់ទំនងណាមួយ ឬក្នុងគ្រួសារ។
– បើតាមហេតុផលជាក់ស្តែង ៖ តំណមពាក់ព័ន្ធនឹងការប្រើកន្ត្រៃ អាចផ្សារភ្ជាប់នឹងតំណមទី៥ គឺជៀសវាងការមុតដោយប្រការណាមួយ ហើយត្រូវប្រើថ្នាំ។

៧. ខ្ចីលុយ
មិនថា “អ្នកឱ្យគេខ្ចីលុយ ឬទៅខ្ចីលុយគេ” បើជៀសបាន គួរជៀសក្នុងអំឡុងពេលនៃថ្ងៃចូលឆ្នាំចិនសិន។
– បើតាមជំនឿ ៖ អ្នកដែលឱ្យគេខ្ចីលុយ គឺអាចខាតលាភចេញពីខ្លួន។ ឯអ្នកដែលទៅខ្ចីលុយគេវិញ នឹងជួបតែការខ្វះខាត ត្រូវខ្ចីលុយគេពេញ ១ឆ្នាំ។
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


