វប្បធម៌ ជំនឿ
មន្ត្រីជាន់ខ្ពស់ កោតសរសើរសមាគមសិល្បៈវប្បធម៌ខ្មែរ នៅប្រទេសបារាំង
លោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការ និងជាតំណាង លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់សមាគមសិល្បៈវប្បធម៌ខ្មែរនៅប្រទេសបារាំង។

នៅក្នុងពិធីបើកព្រឹត្តិការណ៍ “សិល្បៈខ្មែរ” ប្រារព្ធសាលសន្និសីទចតុម្មុខ នាយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ លោកស្រី ម៉ិញ កុសនី មានប្រសាសន៍ថា លោកស្រីពិតជាមានសេចក្តីរីករាយ ដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍ “សិល្បៈខ្មែរ” ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមសិល្បៈវប្បធម៌ខ្មែរនៅប្រទេសបារាំង។ លោកស្រីសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់សមាគមសិល្បៈវប្បធម៌ខ្មែរនៅប្រទេសបារាំង ដែលតែងតែចូលរួមចំណែកផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អជាមួយក្រសួងប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការលើកកម្ពស់ និងលើកតម្កើងសិល្បៈវប្បធម៌ជាតិ។

លោកស្រី ម៉ិញ កុសនី មានប្រសាសន៍បន្តថា៖ “តាមរយៈរបាយការណ៍របស់លោកស្រី នីកូឡា ម៉ាទីន ប្រធានសមាគមសិល្បៈវប្បធម៌ខ្មែរ និងលោកស្រី ម៉េឡានី វង្ស ប្រធានប្រតិភូ ខ្ញុំពិតជារីករាយដែលសមាគម បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំព្រឹត្តិការណ៍ដ៏មានសារប្រយោជន៍នេះឡើង ក្នុងគោលបំណងថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌ វប្បធម៌ជាតិឱ្យបានគង់វង្ស តាមរយៈការបណ្ដុះបណ្ដាលផ្នែកសិល្បៈរបាំបុរាណដល់កូនខ្មែរដែលរស់នៅប្រទេសបារាំង ស្របតាមគោលនយោបាយជាតិស្ដីពី វិស័យវប្បធម៌ គឺការលើកស្ទួយ និងជំរុញឧស្សាហកម្មវប្បធម៌ ជំរុញឱ្យមានការផ្ទេរចំណេះដឹង ជំនាញ ទេពកោសល្យប្រពៃណីទៅយុវជនជំនាន់ក្រោយ”។

រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ លើកឡើងថា ការបំពេញទស្សនកិច្ចមនុស្សធម៌របស់សមាគម នាឱកាសនេះ មិនត្រឹមតែជាការចូលរួមថែរក្សាវប្បធម៌របស់ជាតិទេ គឺជាឱកាសរបស់ក្មួយៗ សិល្បករនៅប្រទេសបារាំង បានរៀនសូត្រពីព្រឹទ្ធាចារ្យ សាស្ត្រាចារ្យ និងលោកគ្រូ អ្នកគ្រូ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំផ្នែករបាំព្រះរាជទ្រព្យ ព្រមទាំងបានសិក្សាស្វែងយល់ពីសិល្បៈដ៏មានតម្លៃរបស់ដូនតា និងជំរុញលើកទឹកចិត្តប្រជាជនខ្មែរនៅក្រៅប្រទេសឱ្យជួយថែរក្សាសិល្បៈវប្បធម៌ជាតិ ក៏ដូចជាជួយផ្សព្វផ្សាយសិល្បៈដ៏ផូរផង់របស់ជាតិឱ្យបានទូលំទូលាយទៅលើឆាកជាតិ និងអន្តរជាតិ។

លោកស្រី ម៉ិញ កុសនី មានប្រសាសន៍បន្ថែមថា៖ “ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខ្ញុំសូមស្វាគមន៍ចំពោះ អង្គការ សមាគម ដែលធ្វើការងារពាក់ព័ន្ធនឹងសិល្បៈវប្បធម៌ខ្មែរនៅបណ្ដាប្រទេសផ្សេងៗ ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ជាដើម ប្រសិនជាមានគោលបំណងក្នុងការចូលរួមលើកស្ទួយ និងផ្សព្វផ្សាយសិល្បៈវប្បធម៌”។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ “សិល្បៈខ្មែរ” មានការសម្ដែងរួមគ្នារវាងសិល្បករ សិល្បការិនីពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមសិល្បៈវប្បធម៌ខ្មែរនៅប្រទេសបារាំង នូវទម្រាំងរបាំក្បាច់បុរាណ របាំប្រពៃណី ល្ខោនខោល សៀក របាំសហសម័យ និងតន្ត្រីសម័យជាដើម ដោយមានទស្សនិកជនទស្សនាលើសចំនួនកៅអី នៃសាលសន្និសីទចតុម្មុខ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ចរាចរណ៍៤ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៦ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៦ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1