ព័ត៌មានជាតិ
លើកដំបូងកម្ពុជារកឃើញផូស៊ីលដាយណូស័រមានអាយុរាប់លានឆ្នាំកប់ជាប់នឹងថ្ម
លោក នេត ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថា ផូស៊ីលឆ្អឹងដាយណូស័រត្រូវបានរកឃើញនៅដំណាច់ឆ្នាំ ២០២១ ដោយមន្ត្រីជំនាញក្រសួងបរិស្ថាន ស្ថិតនៅតំបន់ការពារធម្មជាតិកោះប៉ោជាប់ដែនជម្រកសត្វព្រៃតាតៃ ក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។

លោក នេត ភក្ត្រា ប្រាប់ថា ក្រសួងបរិស្ថានផ្សព្វផ្សាយនៅពេលនេះក្រោយពេលដែលមានការបញ្ជាក់ថា ផូស៊ីលនេះគឺពិតជាផូស៊ីលដាយណូស័រមែន ហើយតាមអ្វីដែលក្រុមជំនាញបុរាណវិទ្យា នៃក្រសួងបរិស្ថានកំពុងសិក្សាទៅលើផូស៊ីលឆ្អឹងសត្វមួយប្រភេទនេះ ខណៈការសន្និដ្ឋានបឋមគឺអាចមានអាយុចន្លោះពី ៦៥ លាន ទៅ ១៩០ លានឆ្នាំមុន។
បើតាមលោក នេត ភក្ត្រា នេះជាឆ្អឹងផូស៊ីលលើកដំបូងហើយដែលក្រុមស្រាវជ្រាវខាងបរិស្ថានបានរកឃើញនៅក្នុងប្រទេសកម្ពុជា ខណៈឆ្អឹងនេះនៅកប់ជាប់នឹងថ្មដែលមានប្រវែង ៧០ សង់ទីម៉ែត្រ ទំហំ ២០ សង់ទីម៉ែត្រ។

ទោះជាយ៉ាងណា មន្ត្រីជំនាញ នឹងធ្វើការសិក្សាបន្ថែមទៀតជាមួយមន្ត្រីជំនាញអន្តរជាតិដែលគ្រោងនឹងចុះទៅនៅខែវិច្ឆិកាខាងមុខ ខណៈឆ្អឹងនេះស្ថិតនៅស្រទាប់ថ្មក្រោម បើប្រៀបធៀបទៅនឹងកោះ និងភ្នំដែលនៅជាប់នោះ គឺវាស្ថិតនៅក្រោមប្រហែល ៣០ ម៉ែត្រ ទៅ ៤០ ម៉ែត្រ៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


