វប្បធម៌ ជំនឿ
ក្បួនដាក់កង្កែបប្រាក់នាំសំណាងល្អដល់ក្រុមហ៊ុនឬអាជីវកម្ម
កង្កែបប្រាក់ហុងស៊ុយ ត្រូវបានគេស្គាល់ថាជាកង្កែបដែលមានអង្កាំត្បូងដាំពីលើខ្នង ហើយមានកាក់ប្រាក់ជាច្រើននៅពីក្រោមជើង ឬពាំកាក់ប្រាក់ក្នុងមាត់មួយ និងមានជើងតែបីប៉ុណ្ណោះ។
វាគឺជាសត្វទាក់ទាញទ្រព្យសម្បត្តិ និងភាពបរិបូរណ៍ហូរហៀរ ចូលទៅដល់អ្នកណាដែលដាក់តាំងកង្កែបនៅក្នុងផ្ទះ ឬអាជីវកម្ម។

កង្កែបប្រាក់អាចដាក់នៅទីតាំងជាច្រើន ប៉ុន្តែក៏មានច្បាប់ទូទៅមួយចំនួន ដើម្បីឲ្យអ្នកដែលបានដាក់តាំងធ្វើតាម ដើម្បីទទួលបានហុងស៊ុយទៅតាមកន្លែងនៃនិមិត្តសញ្ញាខាងវិញ្ញាណរបស់កង្កែប។
ការដាក់ទីតាំងកង្កែបប្រាក់
ជាប្រពៃណីកង្កែបប្រាក់គួរតែដាក់នៅកណ្ដាលផ្ទះ ដែលអាចហៅប្រាក់ចូលមក។ នៅក្នុងហុងស៊ុយពីបុរាណ ទីតាំងនេះគឺជាជ្រុងភាគអាគ្នេយ៍នៃលំហផ្ទះរបស់ម្ចាស់។
ចំណែកនៅក្រុមហ៊ុន កង្កែបប្រាក់គួរដាក់នៅលើតុការិយាល័យ ដែលនៅជិតកន្លែងដែលតែងទុកក្រដាសប្រាក់ ឬនៅផ្លូវចូលនៅលើអង្កត់ទ្រូងពីទ្វារខាងមុខ ប៉ុន្តែហាមដាក់ប្រឈមមុខនឹងទ្វារ ព្រោះអាចនាំឲ្យទ្រព្យសម្បត្តិរបស់យើងចេញបាន។

នេះគឺជារឿងដែលមានសារៈសំខាន់បំផុត សម្រាប់ម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មផ្សេងៗ ក្នុងការដាក់កង្កែបប្រាក់ឲ្យត្រូវទីតាំង។ បើយើងដាក់ខុស ការរកស៊ីនិងការងារក៏មិនអំណោយផល ហើយត្រូវប្រឈមមុខនឹងបញ្ហាជានិច្ច។
វិធីសាស្ត្រតាមក្បួនហុងស៊ុយមួយទៀត គឺដាក់កង្កែបប្រាក់ជាក្រុម រឹតតែនាំនៅរឿងល្អៗនិងប្រាក់ចូលមកក្រែលមិនខាន។ ជាពិសេសចាប់ពីកង្កែប ៣ ឡើងទៅ កង្កែប ៩ ដែលតាមជំនឿគេតែងជឿថា នឹងនាំមកនូវទ្រព្យសម្បត្តិច្រើន ជាងកង្កែបតែមួយ។
ប៉ុន្តែកុំឲ្យលើសពី ៩ ឲ្យសោះ ហើយរៀបចំឱ្យក្រុមកង្កែបទាំងនោះ ប្រឈមមុខនឹងទិសដៅផ្សេងៗគ្នា។
កន្លែងគួរចៀសវាងដាក់កង្កែបប្រាក់
ចង់មានប្រាក់ហូរហៀរចូលក្រុមហ៊ុនឬអាជីវកម្មមានភ្ញៀវចូលឥតដាច់ គួរតែគិតពីទីតាំងមុននឹងសម្រេចចិត្តដាក់កង្កែបប្រាក់។

ម្ចាស់អាជីវកម្មគួរតែដាក់កង្កែបនៅទីតាំងដែលស្អាត មានផាសុកភាព មានខ្យល់អាកាសចេញចូលទូលាយ មើលទៅទាក់ទាញ ប៉ុន្តែកុំដាក់នៅលើឥដ្ឋឲ្យសោះ។
ផ្ទុយទៅវិញ គួរជ្រើសរើសយកផ្ទៃដែលរាបស្មើល្អ ហើយដាក់ទល់នឹងជញ្ជាំងសម្រាប់ការពារថាមពលរបស់កង្កែប ដែលសាយភាយចូលទៅទីតាំងនោះ។
ប៉ុន្តែកុំដាក់កង្កែបខ្ពស់ពេក ព្រោះអាចធ្វើឱ្យផុតពីហោប៉ៅដែលនាំប្រាក់ចូលមកក្នុងផ្ទះ អាជីវកម្មឬក្រុមហ៊ុនរបស់យើងជាដើម៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ចុចអាន៖ ហុងស៊ុយទម្រង់មុខ ៣ យ៉ាងនៃមនុស្សដែលវាសនាចារមកជាមហាសេដ្ឋី
ចុចអាន៖ ហុងស៊ុយទាំង ៥ ជនជាតិចិនជឿថានឹងជំរុញអាជីពឱ្យជោគជ័យខ្លាំង
-
ចរាចរណ៍២៣ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២២ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៧ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ២២ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


