សុបិន​ហេតុ​ទាំង ​៥ នេះប្រផ្នូល​វាសនាដល់ពេល​​​​ក្លាយ​ជា​អ្នក​មាន​ហើយ
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

សុបិន​ហេតុ​ទាំង ​៥ នេះប្រផ្នូល​វាសនាដល់ពេល​​​​ក្លាយ​ជា​អ្នក​មាន​ហើយ

បានផុស

នៅ

បើ​ឃើញ​រឿង​ទាំង ៥ នេះ​នៅ​ក្នុង​សុបិន​​ នោះ​ឱកាស​នៃរឿង​ល្អៗ កំពុង​រត់មករក​យើង​ហើយ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ស្រុក​ទេសសំបូរទឹកដោះគោ​និង​ទឹកឃ្មុំ

ស្រុក​ដែល​មាន​ទឹកដោះគោ​និង​ទឹកឃ្មុំ​ ​ជា​និមិត្តរូប​ពី​ឋានសួគ៌​នៃ​ភាព​បរិបូរណ៍​ដែល​ព្រះ​បាន​ប្រទាន​ពរជ័យ ដោយសារទឹកពីរប្រភេទនេះត្រូវបាន​គេផ្សារភ្ជាប់​ជាមួយ​នឹង​​ភាព​រុងរឿង។

សុបិន​ឃើញ​ឃ្មុំ​ផលិត​ទឹករបស់វា ​មានន័យថា​ ការខិតខំ​ធ្វើការ​កកន្លងមកនឹង​ផ្ដល់​លទ្ធផល​ជាទីគាប់ចិត្ត។ ចំណែក​ទឹកដោះគោ​បង្ហាញ​ពី​ទ្រព្យសម្បត្តិ​និង​សុភមង្គល​ដែលនឹងកើតឡើងឆាប់ៗ។

២. គ្រាប់​ធញ្ញជាតិ​៖ អំណោយ​ដ៏​មាន​តម្លៃ​របស់​ផែនដី

ធញ្ញជាតិ​ត្រូវ​បាន​គេ​ចាត់​ទុក​​ជា​អំណោយ​មួយ​ដ៏​សំបូរ​បែប​នៅ​លើ​ផែនដី។ ប្រសិនសុបិនឃើញបាន​ប្រមូល​ផល​ដ៏សន្ធឹកនៃគ្រាប់ធញ្ញជាតិ ជា​ទូទៅ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ប្រាក់​ចំណេញ​ ទ្រព្យសម្បត្តិ​ និង​សុភមង្គល។ វាក៏មាន​ន័យ​ដែរថា ​សំណាង​ល្អ​កំពុង​រង់ចាំ​យើង​យ៉ាង​បរិបូណ៌។

៣. លេខ​សំណាង៖ លេខ ៨

សុបិន​ឃើញ​លេខ ៨ មានន័យថា​ ទ្រព្យសម្បត្តិ​ ភាព​ជោគជ័យ​ និង​ការ​ទទួល​បាន​វត្ថុល្អៗ​ កៀកមកដល់យើងហើយ។ ចំពោះ​វប្បធម៌​ចិន​និង​អាស៊ី​ដទៃ​ទៀត​ លេខ ៨ ត្រូវ​គេ​បាន​ចាត់​ទុក​​ជា​លេខ​សំណាង​ ព្រោះ​តួអក្សរ​ចិន​បញ្ចេញ​សំឡេងលេខនេះមក មានន័យថា ​ភាព​រុងរឿង។

សូម្បី​តែ​ពិធី​បើក​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ប៉េកាំង​ ក៏​បាន​កំណត់​ពេល​វេលា​នៅ​ម៉ោង ៨ និង ៨ នាទី​ល្ងាច។ នៅ​ថ្ងៃ​ទី ៨ ខែ ​សីហា ​ឆ្នាំ ២០០៨ ។

មូលហេតុ​មួយ​ទៀត​ដែល​លេខ ៨ ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​លេខ​សំណាង​ គឺ​ដោយសារ​តែ​វា​មាន​រាង​ស៊ី​ចង្វាក់​គ្នា​ល្អឥតខ្ចោះ​​ដែល​តារាវិទូ​ចិន​ចាត់​ទុក​ជាលេខល្អបំផុត។

៤. ​ឥន្ទ្រី​ហោះ

ឥន្ទ្រី​ត្រូវ​បាន​គេ​ចាត់ទុក​ជា​និមិត្តរូប​នៃ​ភាព​ក្លាហាន​ និងការ​ប្ដេជ្ញា​ចិត្ត​។ នៅ​ក្នុង​ទេវកថា​ក្រិក ​សត្វ​ឥន្ទ្រី​​គេ​ចាត់​ទុក​ជា​សត្វ​ចិញ្ចឹម​របស់ទេវ Zeus ។ បើសិនជីវិតពិត​មានការ​តស៊ូបន្តិច​ យើង​នឹង​អាច​ឈាន​ចាប់​មហិច្ឆតា​​របស់​យើងបានដូចបំណង។

៥. ប្រាក់

សុបិន​ឃើញ​​ប្រាក់​ជា​និមិត្តរូប​នៃ​ការ​ទទួល​បាន​សម្ភារៈ​និង​ពរជ័យ​ផ្នែកហិរញ្ញវត្ថុ។ ប្រាក់​ត្រូវ​បាន​បកស្រាយ​ថា ​ជា​ភាព​សំបូរ​បែប​នៃ​រាងកាយ​និង​ផ្លូវចិត្ត​ ទោះបី​ជា​មាន​ការ​ព្រួយបារម្ភ​ខ្លះក៏​ដោយ ​ក៏​ជោគជ័យ​និង​សុភមង្គល​នឹង​កើត​មាន​ឆាប់ៗ​នេះ។

បើសិនសុបិន​ឃើញស្វែងរក​ប្រាក់ ​មាន​ន័យ​ថា​ សំណាង​ស្ថិត​នៅ​ខាង​យើង​ ហើយ​យើង​នឹង​ទទួល​បាន​ជោគជ័យ​លើ​គ្រប់​កិច្ចការ​ដែល​បាន​ធ្វើ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ចុចអាន៖ ហេតុអ្វីពេលខ្លះ ក្រោក​ពីគេងមិនចងចាំសុបិនសោះ?

ចុចអាន៖ ៩ យ៉ាង បកស្រាយអំពីសុបិនរឿងភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគល់ថវិកា ៥លាន​រៀល ជូននារី ដែលសម្រាលកូនដោយ​​ខ្លួនឯងក្នុងបន្ទប់ជួលទាំង​យប់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ងួន ទ្ធិរិទ្ធ ប្រធានក្រុមការងារ​យុវជនបក្សស្រុកអន្លង់វែង បានដឹកនាំក្រុមការងា រចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋមួយគ្រួសារដែលរងគ្រោះ ដោយ សារភ្លើងឆេះផ្ទះ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

នាយក្រិន ធ្លាក់ខ្លួនឈឺធ្ងន់ដេក ស្តូកស្តឹងក្នុងមន្ទីពេទ្យ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សមាជិកក្រុមរាំ ពេជ្រ សោភា ម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់យ៉ាងរន្ធត់

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ពេជ្រ សោភា តក់ស្លុតខ្លាំងក្រោយ ទទួលដំណឹងដ៏រន្ធត់ចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services