វប្បធម៌ ជំនឿ
មកដឹងត្រួសៗ ខួប ៣០ឆ្នាំ ឧទ្យានអង្គរ ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌រូបី ពិភពលោក
ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ជាខួប៣០ឆ្នាំ ដែល ឧទ្យានអង្គរ ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌រូបី នៃពិភពលោក កាលពី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។

ឧទ្យានអង្គរ តំណាងឱ្យសិល្បៈខ្មែរទាំងមូលពី សតវត្សទី៩ ដល់សតវត្សទី១៤។ សំណល់ស្ថាបត្យកម្មដ៏អស្ចារ្យ ប្រព័ន្ធគ្រប់គ្រងទឹកដ៏ធំ និងស្មុគស្មាញ សិលាចារឹក ចម្លាក់ ភស្តុតាងបុរាណវត្ថុជាច្រើន គឺជាកេរដំណែល នៃអរិយធម៌ដ៏អស្ចារ្យ។ ផ្ទាំងចម្លាក់ជាច្រើនបានផ្តល់ព័ត៌មានអំពីរបៀបរស់នៅ សេដ្ឋកិច្ច ទំនៀមទម្លាប់ ជំនឿសាសនា សង្គ្រាម និងវត្ថុបុរាណក្នុងសម័យអង្គរ។

អង្គរ គឺជាសំណង់សាសនាដ៏ធំបំផុតនៅលើភពផែនដី។ ទំហំ និងគុណភាពសិល្បៈដ៏មហិមារបស់អង្គរ បានឆ្លុះបញ្ចាំងពីសារៈសំខាន់ នៃអាណាចក្រអង្គរក្នុងប្រវត្តិសាស្ត្រពិភពលោក។ ស្ថាបត្យកម្មនៅអង្គរ បង្ហាញពីការអភិវឌ្ឍផ្នែកសាសនាដ៏ស្មុគស្មាញ នៃអរិយធម៌ខ្មែរ និងបញ្ជាក់អំពីឥទ្ធិពលប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅដែលសាសនាព្រាហ្មណ៍ និងពុទ្ធសាសនាមាននៅលើអាស៊ីអាគ្នេយ៍ ក៏ដូចជាភាពស៊ីសង្វាក់គ្នា នៃជំនឿសាសនាទាំងពីរ។

អង្គរ គឺជារមណីយដ្ឋានប្រវត្តិសាស្ត្ររស់រានមានជីវិត ដែលប្រពៃណីវប្បធម៌ និងសាសនានៅតែបន្តរក្សាបាន។ អង្គរ មានទេសភាពភូមិបុរាណ រួមបញ្ចូលនូវលក្ខណៈប្រវត្តិសាស្ត្រ ដូចជា វាលស្រែ ស្រះទឹក និងព្រៃឈើ ជាមួយនឹងភូមិដែលមានផ្ទះសង់តាមបែបប្រពៃណី។

អង្គរ គឺជាសម្បត្តិវប្បធម៌ដែលដក់ជាប់ក្នុងចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាសម្បត្តិវប្បធម៌តំណាងឱ្យអត្តសញ្ញាណខ្មែរ និងជាមោទនភាពរបស់ជាតិខ្មែរទាំងមូល។ ទាំងនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈវត្តមាននៃរូបប្រាសាទអង្គរវត្ត នៅលើទង់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះយើងគួរកត់សំគាល់ថា មានតែប្រទេសកម្ពុជាមួយគត់នៅក្នុងពិភពលោកដែលយក រូបប្រាសាទមួយជាបេតិកភណ្ឌពិភពលោកទៅដាក់នៅលើទង់ជាតិរបស់ខ្លួន។

គួរបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំ ពិធីរំលឹកគុណអង្គរ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២២ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័ណ៌ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


