វប្បធម៌ ជំនឿ
អត្ថន័យសំណែន មាន់ស្ងោរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី កូនចៅចិនមិនអាចអាក់ខានបាន
មាន់ស្ងោរ ជាសំណែនមួយប្រភេទដែលអត់មិនបាន នៅពេលសែនដូនតា ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។ តាមជំនឿរបស់ជនជាតិចិន គេជឿថា ការទៅសែនព្រេនមាន់ស្ងោរក្នុងឱកាសចូលឆ្នាំថ្មី គឺជាការបួងសួងសុំពរជ័យឆ្នាំថ្មីពីទេវតាឱ្យជួយថែរក្សាគ្រួសាររស់នៅជាមួយគ្នាដោយសុខសាន្ត រកស៊ីមានបាន ការងារជោគជ័យ និងសម្រេចបំណងប្រាថ្នាទាំងអស់។

សត្វមាន់ តំណាងឱ្យការឧស្សាហ៍ព្យាយាម ព្រោះវាជាសត្វដែលងើបពីព្រលឹម ហើយការសែនព្រេនសាច់បក្សីមួយនេះ នឹងនាំឱ្យការងាររីកចម្រើន ចំណែកការធ្វើពាណិជ្ជកម្មនឹងទទួលជោគជ័យ។ លើសពីនេះ សត្វមាន់ តំណាងឱ្យភាពបរិសុទ្ធ និងទ្រព្យសម្បត្តិផងដែរ។ ដូច្នេះការថ្វាយមាន់ស្ងោរ ប្រៀបបានហៅលាភសំណាងចូលដល់គ្រួសារទាំងមូល។


យ៉ាងណាមិញក្រៅពីមាន់ស្ងោរ ប្រជាជនចិន ឬអ្នកជាប់សែស្រឡាយ នៅមានគ្រឿងដង្វាយផ្សេងទៀតដូចជា ទាស្ងោរ និងជ្រូកខ្វៃ។ល។ ព្រោះគេជឿថា វាជានិមិត្តរូបនៃភាពល្បីល្បាញ និងទ្រព្យសម្បត្តិហូរហៀរ៕
អត្ថបទ៖ សន្យា
ចុចអាន៖ សំណែនទាំងនេះ ជាប្រពៃណីកូនចៅចិន តែងសែននៅថ្ងៃទី១ ព្រោះជឿថានាំសំណាងពិត
ចុចអាន៖ ពណ៌អពមង្គលមួយ ប្រជាជនចិនមិនប្រើដាច់ខាត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


