Connect with us

វប្បធម៌ ជំនឿ

មនុស្សកើតឆ្នាំ «ច​» នឹង​មានជោគជតា​ដូច្នេះថា….

បានផុស

នៅ

ជោគវាសនា មនុស្ស​ឆ្នាំចដែលកើតនៅឆ្នាំ ១៩៨២ (ឆ្កែទឹក) នៅឆ្នាំ ២០២១ មាន​កុសលច្រើនជាងឆ្នាំនេះទៅទៀតទោះបីជាពួកគេអាចប្រឈមមុខនឹងបញ្ហានាក៏ដោយក៏នឹងទំនួលខុសត្រូវបានល្អដោយវាងវៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាកប្បកិរិយាសុទិដ្ឋិនិយមរបស់ពួកគេតែងតែ​រួមចំណែកដល់សមិទ្ធិផលជីវិត របស់ពួកគេលើអាជីពនិងទ្រព្យសម្បត្តិនៅឆ្នាំ២០២១​នេះរហូត​ដល់ឆ្នាំ​២០២៨ ទើបមាន​គ្រោះធំ​មួយ។

ផ្នែកអាជីព

ការទំនាក់ទំនងនឹង​ធំឡើង ស្គាល់មនុស្ស​ច្រើនឡើងៗ ប្រកបដោយប្រសិទ្ធភាពនិងការកែលម្អខ្លួនឯងប្រកបដោយវិជ្ជាជីវៈទៅកាន់លំដាប់មួយទៀតបានសម្រេច។ យោងទៅតាមការទស្សន៍ទាយជោគវាសនាការងារសង្គម​របស់មនុស្ស​ឆ្នាំឆ្កែទឹកចិន គឺនៅឆ្នាំ ២០២១ ជោគជ័យនៅកន្លែងធ្វើការរកស៊ី គឺភាគច្រើនដោយសារតែការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃល្អៗ​។ ដោយសារពួកគេអាចទទួលបានគំនិតថ្មីនិងការបោះដៃជួយ ក៏បង្កើនល្បឿននៃការបញ្ចប់ផែនការ។ អ្វីដែលពិសេសជាងនេះទៀតនោះគឺសត្វឆ្កែទឹក​ក្នុងក្បួនចិនកម្រមានអារម្មណ៍ក្រអឺតក្រទមណាស់ ប៉ុន្តែស្វែងរកគ្រប់ឱកាសដើម្បីបង្កើនសមត្ថភាពជំនាញរបស់ពួកគេជានិច្ច។

កុំឆ្ងល់ថាហេតុអ្វី​ពួកគេកាន់តែចាស់ឡើង នឹងទទួលបានការតម្លើងឋានៈឬឱ្យតម្លៃសង្គម​ធំឡើងនោះ ព្រោះពួកគេ​បានដំឡើងខ្លួនជាមួយចំណេះដឹងមិនឈប់ឈរ គ្មាន​អ្វីរារាំងពួកគេបានទេ។

ប្រាក់ចំណេញជាក់លាក់ប្រាក់ចំណូលមានស្ថេរភាពទ្រព្យសម្បត្តិរបស់ពួកគេគឺល្អណាស់នៅក្នុងឆ្នាំ ២០២១ ដោយឆ្កែទឹកភេទប្រុសអាចបានសាច់ញាតិជូនរង្វាន់ធំ ចំណែក​ភេទស្រីមាន​ចំណូលដោយបាតដៃខ្លួនឯង។ មនុស្សកើតឆ្នាំ១៩៨២ តែងតែឺខិតខំធ្វើការនឹង​អាចសន្សំប្រាក់បានដោយសារការភាបពជាសហគ្រិនក្នុងខ្លួនពួកគេ​ជាកេរ៍តំណែលនៃជតារាសី សញ្ញាឆ្កែទឹក​នៃឆ្នាំចិន បើ​នឹងបើកអាជីវកម្មណាក្តីរមែងតែង​រកប្រាក់ចំណេញនៅឆ្នាំនេះ កុំឱ្យឱកាស​រំលងទៅ។

គេធ្លាប់ក្ស័យធនឬឆ្លងកាត់ការក្លែងបន្លំហិរញ្ញវត្ថុកាលពីវ័យម្ភៃក្រាស់ និងជួបម្តងទៀតនៃវ័យហាសិនឡើង។ គួរ​យកមនុស្ស​ឆ្នាំ ចដូចឬ រកា ជាគូជីវិត យកមនុស្ស​ឆ្នាំម្សាញ់និងមមែ មកបម្រើ យកមនុស្ស​ឆ្នាំថោះនិងខ្លា រកស៊ីជាមួយ។

អាចវិនិយោគក្នុងឧស្សាហកម្មដែលមានសក្តានុពលត្រូវជោគខ្លួន​ដូចជា ភោជនីយដ្ឋាន ហាងសម្រស់ ដីធ្លី និងផ្នែក​ទំនាក់ទំនង (Media ) ដែល​អាចនឹងមានប្រាក់ចំណូលទ្វេដងនៅចុងឆ្នាំ ២០២១ និងពេញឆ្ នាំ២០២២​ ដល់ ២០២៤​។ ទោះយ៉ាងណាវាគួរឱ្យកត់សំគាល់ថា ឆ្កែទឹកជា​ស្ត្រីគួរតែបង្កើតផែនការប្រើប្រាស់ដោយប្រុងប្រយ័ត្នរវាងការរអ៊ូនិយាយដើមអ្នកដទៃ នាំជម្លោះ ខាតលាភជ័យ​របស់ខ្លួន ។

គូស្រករ

ពួកគេជាមនុស្សមានទំនាក់ទំនងជាប់លាប់ ​ហើយបើលោត្រូវបរាជ័យឈនាដល់ការ​លះលែងគឺមានតែនៅម្នាក់ឯង មិនយកជាថ្មីងាយៗឡើយ៕

គ្រូ ឯម

ចុចអាន៖ «ឆ្លូវ» ស្ថានភាពហិរញ្ញវត្ថុអាប់អួរមិនគួរវិនិយោគលុយទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

ទូរទស្សន៍ ថៃ ត្រៀមដាក់ដំណើរការអ្នកផ្សាយព័ត៌មាន AI មួយរូបទៀត (មានវីដេអូ)

ព័ត៌មានជាតិ៣៦ នាទី មុន

ក្រសួងអប់រំ បណ្ដុះបណ្ដាល ស្ដីពី ការអនុវត្តប្រព័ន្ធការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ បេក្ខជនប្រឡងចូលគ្រូបង្រៀនអនុវិទ្យាល័យមាន​សមត្ថភាពលើសគេ នឹងក្លាយជាមន្ត្រីរាជការស៊ីវិលដ៏មានគុណភាពរបស់កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់កាកបាទក្រហម អំពាវនាវកម្មកររោងចក្រ ប្រើចានស្រាក់ដាក់ម្ហូបជំនួសថង់ប្លាស្ទិក

សុខភាព២ ម៉ោង មុន

ក្រសួងសុខាភិបាលបណ្តុះបណ្តាល វេជ្ជបណ្ឌិត ឆ្មប គិលានុបដ្ឋាក សង្រ្គោះទារកឱ្យមានប្រសិទ្ធភាពខ្ពស់

Sokha Hotels

ព័ត៌មានពេញនិយម