Connect with us

វប្បធម៌ ជំនឿ

ក្រសួងធម្មការ កំពុងអនុវត្តភារកិច្ច លើ អ្នកលក់តាមអនឡាញ ថាស្នងរូប ព្រះនាងឥន្ទ្រទេវី

បានផុស

នៅ

ក្រសួងធម្មការ និងសាសនា កំពុងអនុវត្តភារកិច្ច បន្ទាប់ពីមានការចែករំលែកតៗគ្នាតាមបណ្ដាញសង្គម ចំពោះការបង្ហោះហ្វេសប៊ុក មានឈ្មោះ “កំពូលម៉ូត” ដែលមាន បុរសស្ត្រីប្ដីប្រពន្ធ ២នាក់ ជាអ្នកលក់ថ្នាំបុរាណតាមអនឡាន ដោយពួកគេបង្ហាញសកម្មភាព ជាអ្នកស្នងរូប ព្រះនាងឥន្ទ្រទេវី នៅកន្លែងសក្ការៈឯកជនមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូបង្ហោះលើហ្វេសបុកឃើញថា ស្រ្តីជាប្រពន្ធតែងខ្លួនជាព្រះនាងឥន្ទ្រទេវី បានរាំពត់ពេននូវក្បាច់រាំដែលគេមិនដែលឃើញ និងបានថ្វាយបង្គំ បុរសជាប្ដីកាន់កាំបិតខ្លី ឈរស្ងៀម ហាក់ដូចជា ព្រះបាទជ័យវរ្ម័នទី៧ ចូលសណ្ឋិតដែរ។

បន្ថែមពីនេះ ប្ដីប្រពន្ធទាំង ២រូប ក៏បានទៅថ្វាយបង្គំ នៅទីតាំងសក្ការៈលោកតារាជ នៅប្រាសាទអង្គរវត្ត ក៏ដូចជានៅមុខចម្លាក់នានា និងព្រះបរមរូបព្រះនាងឥន្ទ្រទេវី នាប្រាសាទព្រះខ័ន ខេត្តសៀមរាបជាដើម ក្នុងអាការៈយំខ្សឹកខ្សួលស្ដាយស្រណោះ។

ជុំវិញ ករណីនេះ អ្នកនាំពាក្យ ក្រសួងធម្មការ និងសាសនា បានឱ្យ “កម្ពុជាថ្មី” ដឹងនៅ ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នេះថា ក្រសួងបាន និងកំពុងអនុវត្តភារកិច្ចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងរួមសហការគ្រប់តួអង្គពាក់ព័ន្ធ។

ជាមួយគ្នានេះ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានលើកឡើងក្នុងហ្វេសបុកថា តាមការឆាតជាមួយអ្នកនាង ម្ចាស់បង្ហោះរូបភាពនោះ កំពុងតាំងខ្លួនជា ព្រះនាងឥន្ទ្រទេវី យាងមកជួយជាតិ។

គួររម្លឹកថា កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រាប់ឱ្យ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដោះស្រាយបញ្ហាដែលបុគ្គលមួយចំនួនយកសាសនាធ្វើជាខែល ក្នុងគោលបំណងណាមួយ ឬក្នុងគោលបំណងធ្វើអាជីវកម្ម។

ទោះ​ជា​យ៉ាង​ណា ​សម្ដេចធិបតី បាន​បញ្ជាក់​ថា​ នេះ​មិន​មែន​រដ្ឋាភិបាល​បិទ​សិទ្ធិ​ នៃ​ជំនឿ​សាសនា​នៅ​កម្ពុជា​ឡើយ។​ តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ​ការ​មាន​ជំនឿ​ ឬ​ជឿ​ទៅ​លើ​សាសនា​អ្វី​មួយ​ ជា​សិទ្ធិ​របស់​ពលរដ្ឋ ប៉ុន្តែ​​រាល់​ជំនឿ​ទាំង​អស់​នោះ​គប្បី​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ប៉ះ​ពាល់​អ្នក​ដទៃ​ដែល​ធ្វើ​ឱ្យ​កើត​ជា​ជម្លោះ​រវាង​អ្នក​ជឿ ​និង​អ្នក​មិន​ជឿ។

ព្រះបរមរូប ព្រះនាងឥន្ទ្រទេវី សិល្បៈបាយ័ន ប្រាសាទព្រះខ័ន

គួរបញ្ជាក់ថា តាមរយៈការស្រាវជ្រាវប្រវត្ដិសាស្ដ្របានបង្ហាញថា ព្រះនាងឥន្ទ្រទេវី ជាព្រះរាជអគ្គមហេសីទី២ នៃព្រះបាទជយវម៌្មទី៧ ពីព្រោះព្រះនាងបានទទួលព្រះរាជាភិសេកជាមួយព្រះចៅអធិរាជ ក្រោយពេលដែលព្រះមហេសីដើមដែលត្រូវជាព្រះរាជកន្និដ្ឋា ព្រះនាង ជ័យរាជាទេវី សោយទិវង្គត។

ព្រឹត្តិការណ៍ រាត្រីចងចាំ លើកទី៤ នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នាព្រះលានជល់ដំរី ក្រុងអង្គធំ

ព្រះនាងឥន្ទ្រទេវី គឺជាវីរក្សត្រីយ៍ខ្មែរមួយអង្គនាសម័យអង្គរ ដែលមិនត្រឹមតែមានព្រះរូបឆោមលោមពណ៌ល្អឥតមាននរណាផ្ទឹមបានប៉ុណ្ណោះទេ ព្រះនាងថែមទាំងមានវិជ្ជាសម្បត្ដិខ្ពង់ខ្ពស់ឈ្លាសវៃក្នុងការសិក្សា និងចេះដឹងនូវក្បួនច្បាប់ទាំងឡាយយ៉ាងជ្រៅជ្រះ។ ដោយមានសេចក្ដីដំណាលនៅក្នុងសិលាចារឹកថា ព្រះនាងឥន្ទ្រទេវី គឺជាក្សត្រីយ៍ខ្មែរដ៏ពូកែលើសលប់ ឥតមាននរណាប្រៀបផ្ទឹមបាននៅសម័យអង្គរ ក្នុងផ្នែកភាសាសំស្ក្រឹត និងបរមត្ថវិជ្ជា៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៥ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម