ព័ត៌មានជាតិ
គ្រូចិនសែពីរនាក់ ល្បីទាយក្បួនហុងស៊ុយ លេចមុខលើបណ្តាញសារព័ត៌មានល្បីៗ
គ្រូចិនសែពីរនាក់ ត្រូវបានមហាជនទទួលស្គាល់លើក្បួនទស្សន៍ទាយ ហើយក៏តែងតែលេចមុខលើបណ្តាញសារព័ត៌មានល្បីៗជាច្រើន។

លោកគ្រូ កុក ឡុង ជាគ្រូចិនសែមើលជោគជតារាសីខែឆ្នាំដ៏ល្បីឈ្មោះនៅរាជធានីភ្នំពេញ។ លោកតា កុកឡុង ឬចាំង ហាំងឡុង ត្រូវបានមហាជនស្គាល់តាមរយៈការទស្សន៍ទាយខែឆ្នាំជាពិសេសពេលចូលឆ្នាំថ្មីមកដល់។
លោកតា កុក ឡុង ឬចាំង ហាំងឡុង ដែលមានវ័យជាង ៧០ ឆ្នាំជាអ្នកស្រាវជ្រាវក្បួនតម្រាចិន ក្រៅពីទស្សន៍ទាយជោគជតារាសីខែឆ្នាំ លោកតាក៏អាចមើលហុងស៊ុយផ្ទះសម្បែងក៏ពូកែ។
ក្បួនទស្សន៍ទាយខែឆ្នាំរបស់លោកតា តែងតែត្រូវបានផ្សព្វផ្សាយលើបណ្តាញសារព័ត៌មាននានា។ ជារៀងរាល់ថ្ងៃ លោកតាត្រូវបានហៅទៅមើលជោគជតារាសី រហូតដល់ក្រុមហ៊ុនអចលនទ្រព្យមួយចំនួន ហៅទៅមើលហុងស៊ុយគម្រោងតាមបុរីទៀតផង។

អ្នកគ្រូឡុង ណាលី ជាគ្រូរៀបហុងស៊ុយដ៏ល្បីឈ្មោះមួយរូបទៀត ដែលមានការទទួលស្គាល់ជាអន្តរជាតិក្នុងប្រទេសកម្ពុជា។ បញ្ចប់ការសិក្សាលើវិជ្ជាហុងស៊ុយពីប្រទេសជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កេរ្តិ៍ឈ្មោះអ្នកគ្រូកាន់តែល្បីសុសសាយតាមរយៈការរៀបក្បួនហុងស៊ុយ ដែលធ្វើឲ្យអ្នកបានជោគជ័យមានភាពជឿជាក់យ៉ាងមោះមុត។
អ្នកមានជំនឿលើកឡើងថា អ្នកដែលមករកឲ្យអ្នកគ្រូណាលី រៀបហុងស៊ុយឲ្យមានចំនួនច្រើនលើសលប់ រហូតដល់អ្នកខ្លះត្រូវរង់ចាំដល់ជាង ១ ឆ្នាំឯណោះទើបអាចមើលបាន។ នេះក៏ជាមូលហេតុដែលអ្នកគ្រូ ណាលី ប្រកាសទទួលបង្រៀនថ្នាក់ហុងស៊ុយដល់សិស្សចាប់ពីឆ្នាំ ២០១៩ មក៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


