ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្រាប់អ៊ីស្រាអែលកុំទាន់វាយអ៊ីរ៉ង់ ព្រោះកិច្ចព្រមព្រៀងជិតសម្រេចហើយ
លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកបានណែនាំនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ មិនឲ្យបើកការវាយប្រហារយោធាលើប្រទេសអ៊ីរ៉ង់ទេ ដោយលើកឡើងថា ការចរចានុយក្លេអ៊ែរជិតឈានដល់ការព្រមព្រៀងគ្នាហើយ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យពងក្រពើកាលពីថ្ងៃទី២៨ខែឧសភា ប្រធានាធិបតីអាមេរិក បាននិយាយថា «ខ្ញុំសូមនិយាយដោយស្មោះត្រង់។ ខ្ញុំបានប្រាប់ [ណេតាន់យ៉ាហ៊ូ] ថា នេះពិតជាមិនសមរម្យណាស់ក្នុងការធ្វើវានៅពេលនេះ ព្រោះយើងជិតរកដំណោះស្រាយហើយ»។ លោក ត្រាំ បានបន្ថែមថា កិច្ចព្រមព្រៀងដែលនឹងសម្រេចបាន នឹង«ជួយសង្គ្រោះជីវិតមនុស្សបានយ៉ាងច្រើន»។
លោក ត្រាំ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការទូត ដោយកត់សម្គាល់ថា ការពិភាក្សានាពេលបច្ចុប្បន្នជាមួយអ៊ីរ៉ង់កំពុងទទួលបានលទ្ធផល។ លោកបានសម្តែងសុទិដ្ឋិនិយមអំពីការឈានដល់កិច្ចព្រមព្រៀងថ្មីមួយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ដែលមានបំណងរារាំងអ៊ីរ៉ង់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ កិច្ចព្រមព្រៀងដែលបានស្នើឡើងរួមមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងយន្តការអនុវត្ត ដើម្បីធានាបាននូវការអនុលោមតាមច្បាប់។
មន្ត្រីអ៊ីស្រាអែលមិនបានឆ្លើយតបជាសាធារណៈចំពោះការលើកឡើងរបស់លោក ត្រាំ នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ពី New York Times បានបង្ហាញថា លោក ណេតាន់យ៉ាហ៊ូ កំពុងពិចារណាលើការវាយប្រហារដោយឯកឯងលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទោះពុំមានការគាំទ្រពីអាមេរិកក៏ដោយ ដែលនេះជាទង្វើមួយអាចបង្កគ្រោះថ្នាក់ដល់កិច្ចខិតខំប្រឹងប្រែងការទូតដែលកំពុងបន្ត។
សូមជម្រាបថា អ៊ីរ៉ង់ ធ្លាប់ចេញការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះអ៊ីស្រាអែល និងអាមេរិក ដោយអះអាងថា ទីក្រុងតេហេរ៉ង់នឹងចាត់«វិធានការពិសេស» បើមានការវាយប្រហារយោធាណាមួយលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន ហើយការឆ្លើយតបនោះនឹងអាចបង្កជាសង្គ្រាមដ៏ធំនៅក្នុងតំបន់។
អ៊ីរ៉ង់បានសម្តែងការខកចិត្តចំពោះអ្វីដែលខ្លួនយល់ថាជាការទាមទារហួសហេតុពីអាមេរិក ជាពិសេសទាក់ទងនឹងការបញ្ឈប់សកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមទាំងស្រុងរបស់ទីក្រុងតេហេរ៉ង់។ បច្ចុប្បន្ននេះ អ៊ីរ៉ង់កំពុងបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមដល់ទៅកម្រិតភាពសុទ្ធ ៦០% ខិតជិតដល់កម្រិត ៩០% ដែលអាចផលិតអាវុធប្រល័យលោកបាន។ ទោះជាបែបនេះក្ដី អ៊ីរ៉ង់នៅតែអះអាងដដែលៗថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ ហើយចាត់ទុកសិទ្ធិរបស់ខ្លួនក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមថាជារឿងដែលមិនអាចចរចាបានជាដាច់ខាត៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


