Connect with us

ព័ត៌មានជាតិ

សំណល់យុទ្ធភណ្ឌសល់ពីសង្គ្រាម ៤៥គ្រាប់ ត្រូវបានកម្ទេចដោយជោគជ័យ នៅខេត្តបន្ទាយមានជ័យ

បានផុស

នៅ

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា​ CMAC បានឱ្យដឹងថា សំណល់យុទ្ធភណ្ឌសង្គ្រាមដែលត្រូវបានកប់លាក់ទុកក្នុងសម័យកាលធ្វើសង្គ្រាម​ ចំនួន ៤៥គ្រាប់ ស្ថិតក្នុងវាលស្រែប្រជាពលរដ្ឋក្នុងភូមិទ្រាល​ ឃុំគោកកឋិន​ ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្ទេចចោលដោយជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម CMAC ប្រជាពលរដ្ឋពេលកំពុងភ្ជួរស្រែរាយការណ៍ថា ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន ១គ្រាប់​ ប៉ុន្តែពេល​កម្លាំងជំនាញចុះទៅរាវឃើញ ២ រណ្តៅចំនួន ៤៥ គ្រាប់ ក្នុងនោះមានគ្រាប់ B40 ចំនួន៣០គ្រាប់ និងគ្រាប់រ៉ុកកែតB62​ចំនួន១៥គ្រាប់បន្ថែមទៀត។

បន្ទាប់មក នៅថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០២៥​ គ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាមទាំងនេះ​ ត្រូវបានកម្លាំងជំនាញអង្គភាពស៊ីម៉ាក់​ធ្វើ ការបោសសម្អាត និងកម្ទេចចោលប្រកបដោយសុវត្ថិភាព​ ព្រមទាំងសហការជាមួយកម្លាំងនគរបាលនិងអាជ្ញាធរមូលដ្ឋានធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋក្នុងការរួមស្មារតីគ្នាបង្ការការពារគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមឱ្យកាន់តែសកម្មថែមទៀត។

ពាក់ព័ន្ធសកម្មភាពមីននេះដែរ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅបន្តស្វះស្វែងរកការគាំទ្រការបោសសម្អាតមីននៅកម្ពុជា ពីអង្គទូត តំណាងស្ថានបេសកកម្ម អង្គការជាតិ-អន្តរជាតិ និងស្ថាប័នអង្គការ សហប្រជាជាតិ។

កម្ពុជាប្រែក្លាយពីប្រទេសរងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្តុះពីសង្គ្រាម ទៅជាប្រទេសឈានមុខមួយក្នុងសកម្មភាពមីនសាកល និងបានដើរតួសំខាន់ ក្នុងការចែករំលែកចំណេះដឹង និងជំនាញទៅកាន់ប្រទេសរងគ្រោះផ្សេង ទៀត។ ទោះបីជាសម្រេចបានសមិទ្ធផលដ៏ធំធេងដូចនេះក្តី កម្ពុជា នឹងត្រូវបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាដែលនៅសេសសល់ ជាពិសេសតំបន់ចម្ការមីនដែលមានភាពស្មុគស្មាញខ្លាំង ដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ទីកន្លែង មិនរស់នៅក្នុងភាពភ័យក្លាច ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។


សូមជម្រាបថា ចាប់តាំងពីឆ្នាំ១៩៩២ មក ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងមានការគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធនានា កម្ពុជាបានរំដោះផ្ទៃដីសរុបប្រមាណជាង ៣ ០០០ គីឡូម៉ែតក្រឡា ដោយផ្ទៃដីដែលបានបោសសម្អាតរួច បានប្រគល់ជូនសហគមន៍ សម្រាប់ការរស់នៅ និងអភិវឌ្ឍ ដែលបានចូលរួមយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៥ វិនាទី មុន

កម្ពុជាអំពាវនាវដល់វិនិយោគិនជប៉ុនចាប់យក​អត្ថប្រយោជន៍នានាដែលខ្លួនកំពុងទទួលពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម

ព័ត៌មានជាតិ៤ នាទីutes មុន

អ្នកនាំពាក្យជំរុញឱ្យគ្រប់ភាគីរាយការណ៍មកក្រសួងពេលឃើញមានការរំលោភបំពាន ការប្រើប្រាស់កម្លាំងពលកម្មកុមារ

កីឡា៦ នាទីutes មុន

U23 កម្ពុជា ប៉ះ អ៊ីរ៉ាក់ អូម៉ង់ និង ប៉ាគីស្ថាន នៅស្តាតអូឡាំពិក ជម្រុះ AFC U23 Asian Cup

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ខេត្តថៃរងគ្រោះជំនន់ទឹកភ្លៀងជាបន្តបន្ទាប់

ព័ត៌មានជាតិ១៦ នាទីutes មុន

ការជ្រើសរើស និងការបញ្ជូនពលករទៅប្រទេសកូរ៉េពីក្រុមហ៊ុនឯកជន សាលាបណ្តុះបណ្តាល និងសមាគមណាមួយ គឺជារឿងខុសច្បាប់ដែលមិនអាចអត់ឱនបាន

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ​ខេត្តព្រះវិហារជម្លៀសពលរដ្ឋពី​តំបន់​ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យ​ថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សព​ទាហាន​ដែលប៉ះទង្គិច​មួយ​ទាហាន​ថៃ​ បាន​ដឹក​យក​ទៅដល់​លំនៅ​ឋាន​ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ព្រមានថា កម្ពុជាបានរៀបចំសំណាញ់មេឃរួចរាល់ សម្រាប់បាញ់យន្តហោះចម្បាំងដែលឈ្លានពាន

សន្តិសុខសង្គម៣ ម៉ោង មុន

ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបាន​តាមការណែនាំរបស់អភិបាលខេត្ត

Sokha Hotels

ព័ត៌មានពេញនិយម