សេដ្ឋកិច្ច
តម្លៃមាសបំបែកកំណត់ត្រាខ្ពស់បំផុត ៥ ០០០ ដុល្លារ មួយតម្លឹង
តម្លៃហាងឆេងមាសបានបំបែកកំណត់ត្រារបស់ខ្លួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មាន ៥ ០០០ ដុល្លារ ក្នុងមួយតម្លឹង នៅព្រឹកថ្ងៃអង្គារនេះ ដោយសារអត្រាការប្រាក់ធនាគារកណ្ដាលអាមេរិក និងស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោក។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា គិតត្រឹមម៉ោង ៨៖០០ ព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ ហាងឆេងមាសមានតម្លៃ ៥០០០ ដុល្លារ ក្នុងមួយតម្លឹងដោយសារអាមេរិកត្រៀមកាត់បន្ថយអត្រាការប្រាក់ម្ដងទៀតនៅចុងឆ្នាំនេះ ប៉ុន្តែត្រូវបានរំខានដោយអតិផរណា ដោយសារតែនៅខណៈនេះ អត្រាអតិផរណានៅសហរដ្ឋអាមេរិកបានកើនឡើងខ្ពស់ ដែលធ្វើឱ្យធនាគារកណ្ដាលពិបាកក្នុងការសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។
លោក ឡុង សំណាង បន្ថែមថា៖ «កត្តាសំខាន់បំផុតដែលរុញច្រានឱ្យតម្លៃហាងឆេងមាសកើន ឡើងខ្លាំង គឺពាក់ព័ន្ធជាមួយនឹងទំនុកចិត្ត ទាំងវិនិយោគិន និងធនាគារ ដែលគេមើលឃើញថា ប្រាក់ដុល្លារ ទោះបីជារក្សាអត្រាការប្រាក់ក៏ដោយ ឬក៏ដំឡើងអត្រាការប្រាក់ក៏ដោយគ្រាន់តែទប់ក្នុងការ ការពារអត្រាអតិផរណាកើនឡើងតែប៉ុណ្ណោះ»។

ស្ថានភាពគោលនយោបាយដឹកនាំប្រទេសរបស់អាមេរិក កំពុងជួបប្រទះក្នុងការ Lockdown រដ្ឋាភិបាលធ្វើឱ្យស្ថានភាពនៅអាមេរិកកំពុងតែច្របូកច្របល់ហើយប្រាក់ដុល្លារថយចុះ ខណៈស្ថានភាពសង្គ្រាមនៅតែបន្ត។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច យល់ឃើញថា៖ «មាស និងថាមពលដើរបញ្ច្រាស់គ្នា ជាធម្មតា នៅពេលដែលមាសឡើងថ្លៃ គឺប្រេងចុះថោក នៅពេលដែលប្រាក់ដុល្លារចុះថោកមាសក៏ឡើងថ្លៃដែរ នេះគឺវាពាក់ព័ន្ធបញ្ហាភូមិសាស្ត្រនយោបាយ នៅពេលដែលភូមិសាស្ត្រនយោបាយ ឬក៏សង្គ្រាមផ្សេងៗ កើតឡើងគឺវាធ្វើឱ្យតម្រូវ ការមានការថយចុះ មានន័យថា ការផលិតថយចុះ ដូច្នេះតម្រូវការនៃថាមពលមានការថយចុះ ដូច្នេះតម្លៃប្រេងសាំងមានការចុះថ្លៃ»។

លោកបណ្ឌិត ជ័យ តិច បន្ថែមថា នៅពេលដែលសេដ្ឋកិច្ចមិនច្បាស់លាស់ គឺធ្វើឱ្យអ្នកវិនិយោគស្ទាក់ស្ទើក្នុងការដាក់ទុន សេដ្ឋកិច្ចមានភាពមិនច្បាស់លាស់ ដូច្នេះ អ្វីដែលជាទំនុកចិត្តគឺការជឿជាក់ទៅលើមាស នៅពេលដែលសេដ្ឋកិច្ចមិនច្បាស់លាស់មាសគឺជាទំនុកចិត្តដ៏ខ្ពស់ ដែលតម្រូវឱ្យមានការទិញចូល ធ្វើឱ្យតម្លៃកើនឡើង៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
សន្តិសុខសង្គម២២ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


