សេដ្ឋកិច្ច
សហគ្រាសមួយ ទិញផ្លែចេក និងដូងពីកសិករ ផលិតចេញជាផលិតផលជាង២០មុខ
សហគ្រាសស្ថិតនៅស្រុកចំការលើ ខេត្តកំពង់ចាមមួយ ទិញផ្លែចេក និងផ្លែដូងពីកសិករ ផលិតចេញជាផលិតផលជាង២០មុខ ដាក់លក់នៅទីផ្សារ និងកំពុងទទួលបានការគាំទ្រពីអតិថិជន។

ស្ថិតនៅក្នុងវ័យ ៤៥ឆ្នាំ អ្នកស្រី យន់ ផល្លី ជាម្ចាស់សហគ្រាសគំនិតថ្មី ប្រាប់ កម្ពុជាថ្មី ថា សហគ្រាសរបស់អ្នកស្រី បានបើកដំណើរការឡើងមកតាំងពីឆ្នាំ២០១៣ មកម្ល៉េះ។ បច្ចុប្បន្នសហគ្រាសបានដើរតួនាទីក្នុងការផលិតចំណីអាហារចេញអំពីផ្លែដូង និងចេក ក្នុងនោះមានដូចជា៖ ស្ករគ្រាប់ចេក ស្រាចេក ដំណាប់ចេក ស្ករគ្រាប់ដូង ដំណាប់ដូង និងមានប្រភេទដំណាប់ធ្វើពីផ្លែឈើជាច្រើនមុខទៀត។

អ្នកស្រី យន់ ផល្លី បានឱ្យដឹងទៀតថា រាល់វត្ថុធាតុដើមសម្រាប់ផលិតចេញជាផលិតផលទាំងនេះ គឺសុទ្ធតែជាដំណាំរបស់ប្រជាកសិករដែលរស់នៅក្នុងភូមិសាស្រ្ដខេត្តកំពង់ចាមទាំងមូលផងដែរ។
ចំពោះទីផ្សារវិញ ផលិតផលរបស់សហគ្រាស អ្នកស្រី យន់ ផល្លី ក៏មានដាក់លក់នៅលើផ្សារទំនើប និងផ្សារនានាក្នុងប្រទេសកម្ពុជា ដែលគិតមកទល់ពេលនេះមានប្រមាណជាង៥០០ទីតាំងទូទាំងប្រទេស។

ទាក់ទងនឹងផលិតផលជាង២០មុខ ក្នុងសហគ្រាសរបស់អ្នកស្រី យន់ ផល្លី ក៏មានផលិតផលដែលអាចជំនួសឱ្យផលិតផលនាំចូលពីប្រទេសថៃបានផងដែរ ក្នុងនោះមានដូចជា៖ ស្ករចេក និងដំណាប់ផ្លែឈើជាច្រើនមុខទៀត ដែលសុទ្ធសឹងតែជាផលិតផលដែលមានស្ដង់ដាត្រឹមត្រូវ និងអាចជំនួសឱ្យផលិតផលដែលនាំចូលពីប្រទេសជិតខាងបាន។
យ៉ាងណាមិញ ម្ចាស់សហគ្រាសរូបនេះ ក៏សូមស្នើចិត្ត និងលើកទឹកចិត្តដល់ប្រជាជនខ្មែរទូទាំងប្រទេស មេត្តារួមគ្នាក្នុងស្មារតីតែមួយ ដើម្បីជួយគាំទ្រផលិតក្នុងស្រុកឱ្យបានកាន់តែច្រើនជាងនេះ ដើម្បីធ្វើយ៉ាងណាអាចឱ្យរោងចក្រ ឬសហគ្រាស ក៏ដូចជាសិប្បកម្មក្នុងស្រុកទាំងអស់ អាចមានឱកាសសម្រាប់ការពង្រឹង និងពង្រីកខ្លួនឱ្យបានកាន់តែប្រសើរជាងមុន ផងដែរ។



គួរឱ្យដឹងថា សហគ្រាសគំនិតថ្មី ជាសហគ្រាសរបស់កូនខ្មែរម្នាក់ ដែលបានបើកដំណើរការតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ បច្ចុប្បន្ន សហគ្រាសមួយនេះ កំពុងបានដើរតួនាទីយ៉ាងណាសំខាន់ក្នុងការកែច្នៃដំណាំរបស់ប្រជាកសិករដែលស្ថិតក្នុងភូមិសាស្រ្ដស្រុកចំការលើ ខេត្តកំពង់ចាម និងក៏បានជួយឱ្យពលរដ្ឋរស់នៅក្នុងសហគមន៍ មានការងារធ្វើតាមរយៈការផ្គត់ផ្គង់ដំណាំ និងផ្លែឈើផ្សេងៗ បន្ទាប់ពីប្រមូលផលរួចមក៕


អត្ថបទ ៖ សួស សិត
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


