សេដ្ឋកិច្ច
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ គ្រោងអភិវឌ្ឍទៅជាសួនសាធារណៈ
រដ្ឋាភិបាលគ្រោងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិភ្នំពេញទៅជាសួនសាធារណៈ និងមួយផ្នែកបម្រុងទុកការចុះចតយន្តហោះពេលមានអាសន្ន។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥នេះថា រាជរដ្ឋាភិបាលគ្មានគម្រោងលក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនោះទេ ពោលគឺមានគោលការណ៍ចំនួន ២ គឺទី១ បម្រុងទុកសម្រាប់ការចុះចតយន្តហោះពេលមានអាសន្ន និងគ្រោងរៀបចំវាទៅជាសួនសាធារណៈ សម្រាប់ប្រជាពលរដ្ឋ។
សម្ដេច ហ៊ុន ម៉ាណែត បន្ថែមថា៖ «អញ្ចឹងយើងកំពុងគិតគូថាដាំដើមឈើមួយចំនួន កុំឱ្យប៉ះពាល់ផ្លូវហោះហើរ ហើយពេលទៅថ្ងៃមុខយើងអាចបើក ដាំដើមឈើរដើម្បីឱ្យបងប្អូនទៅលេង រត់កីឡា អីនៅនុង រៀបចំតាមស្រះៗ ស្រះមានស្រាប់ហើយ មិនបាច់ជីកស្រះលម្អទៀតទេ ព្រោះវាមានកន្លែងស្តុកទឹកស្រាប់ហើយ ប្រើវាទៅ»។

ដោយឡែក នៅខាងអាគារដែលមានស្រាប់ យើងអាចគិតគូសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មមួយចំនួន ដើម្បីយកចំណូលទៅថែទាំ ចិញ្ចឹមព្រលានយន្តហោះទាំងមូល តែមិនលក់ឱ្យឯកជនទេ។
កន្លែងខ្លះត្រូវរៀបចំជាសារមន្ទី ព្រោះព្រលានយន្តហោះអន្តរជាតិភ្នំពេញជា ព្រលានប្រវត្តិសាស្ត្រ តាំងពីស្នាមព្រហស្ដរបស់សម្ដេចតា។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានកសាងឡើងនៅឆ្នាំ ១៩៥៤ លើផ្ទៃដី ៣៨៦ ហិកតា ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

អត្ថបទ៖ ឡេង ដេត
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


