Connect with us

ព័ត៌មានអន្ដរជាតិ

​ធនាគារកណ្ដាលថៃ៖ សេដ្ឋកិច្ចធ្លាក់ចុះនៅត្រីមាសទី៣

បានផុស

នៅ

ធនាគារកណ្ដាល​​ថៃ (BoT) បាន​ព្រមាន​​​ពីការធ្លាក់ចុះនៃសេដ្ឋកិច្ច​នៅត្រីមាសទី៣ (កក្កដា-កញ្ញា) ដែលជាការធ្លាក់ចុះប្រចាំត្រីមាសជាលើកដំបូងរាប់តាំងពីចុងឆ្នាំ ២០២២។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃពុធ ធនាគារកណ្តាលថៃបានកែសម្រួលការព្យាករសេដ្ឋកិច្ចប្រចាំត្រីមាសទី៣ មកត្រឹម ដក ០,៥ ភាគរយ ធៀបនឹងត្រីមាសទី២ ​ខណៈរំពឹងកំណើន ០,៥ ភាគរយ នៅត្រីមាសចុងក្រោយ។

​មន្រ្តីជាន់ខ្ពស់ BoT លោកស្រី Pranee Sutthasri បានសន្មតថា ការធ្លាក់ចុះសេដ្ឋកិច្ចនេះ បណ្ដាល​មកពីកត្តាជាច្រើន រាប់ចាប់ពីការបិទរោងចក្របណ្តោះអាសន្ន រហូតដល់ផលប៉ះពាល់នៃពន្ធគយរបស់សហរដ្ឋ​អាមេរិក​។ ​

លោក​ស្រី​បាន​បន្ត​ថា​៖ «សេដ្ឋកិច្ច​នឹង​ស្ទុះ​ងើប​ឡើង​វិញ​នៅ​ត្រី​មាស​ទី៤ ​ខណៈ​រោងចក្រ​បើកដំណើរការ​​ឡើង​វិញ ហើយ​វិធានការ​ជំរុញ​សេដ្ឋកិច្ចរបស់​រដ្ឋាភិបាល​ជំរុញ​ការ​ប្រើ​ប្រាស់»។

ការព្រមានពីសម្ពាធសេដ្ឋកិច្ចរបស់ BoT ធ្វើឡើង ក្រោយ​​ក្រុមហ៊ុនផលិតកម្ម​ថៃបានព្រមានថា ពួកគេកំពុងរង​ផលប៉ះពាល់ខ្លាំង​ដោយពន្ធរបស់សហរដ្ឋអាមេរិក និងកំណើន​នៃតម្លៃប្រាក់បាត​ ចំពេលដែលសេដ្ឋកិច្ចបន្តដើរអូសជើង។

ការធ្លាក់ចុះនៃសេដ្ឋកិច្ចថៃ បង្ហាញពីនិន្នាការបញ្ច្រាស់ពីសេដ្ឋកិច្ចរបស់គូប្រជែងសំខាន់ៗនៅអាស៊ី។ ជាក់ស្ដែង វៀតណាម​ឯណោះវិញ បាន​កំណើនសេដ្ឋកិច្ច ១០ ភាគរយ ក្នុងមួយឆ្នាំៗ រយៈពេល ៥ ឆ្នាំទៅមុខ ទោះបីជារងការគំរាមកំហែងពីពន្ធអាមេរិក និងភាពមិនប្រាកដប្រជាសកលផ្សេងៗក្ដី។ សេដ្ឋកិច្ចវៀតណាម បាន​កើនឡើងប្រមាណ ៨,២២ ភាគរយ នៅត្រីមាសទី ៣ ឆ្នាំ ២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម