ព័ត៌មានអន្ដរជាតិ
Amazon គ្រោងបញ្ឈប់បុគ្គលិកច្រើនបំផុតក្នុងប្រវត្តិសាស្រ្តក្រុមហ៊ុន ជាង ៣ ម៉ឺននាក់
ក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិរបស់អាមេរិក Amazon គ្រោងនឹងបញ្ឈប់បុគ្គលិនច្រើនបំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន ដោយចាប់ផ្ដើមពីថ្ងៃអង្គារនេះតទៅ។ នេះបើតាមការរាយការណ៍របស់បណ្ដាញទូរទស្សន៍ CNBC។

CNBC បានស្រង់សម្ដីប្រភពមិនបញ្ចេញឈ្មោះកាលពីថ្ងៃចន្ទថា ការបញ្ឈប់បុគ្គលិកនេះនឹងគ្របដណ្តប់ស្ទើរតែគ្រប់ផ្នែកនៃអាជីវកម្មទាំងអស់របស់ Amazon ហើយការជូនដំណឹងស្ដីពីការបញ្ឈប់នឹងត្រូវផ្ញើលើអ៊ីម៉ែលចាប់ពីថ្ងៃអង្គារតទៅ។
បើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ចំណាត់ការរបស់ក្រុមហ៊ុនគឺមានទ្រង់ទ្រាយធំ ដោយនឹងប៉ះពាល់លើបុគ្គលិកជាង ៣០ ០០០ នាក់។ មកទល់ពេលនេះ Amazon មិនទាន់ប្រតិកម្មយ៉ាងណានៅឡើយទេ។
កាលពីសប្ដាហ៍មុន កាសែតញូវយ៉កថែមស៍បានចុះផ្សាយថា ក្រុមហ៊ុន Amazon គ្រោងពង្រឹងការពឹងផ្អែកលើបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម ដោយប្រើមនុស្សយន្ត (រ៉ូបូត) ជំនួសការជួលកម្មករនៅសហរដ្ឋអាមេរិកប្រមាណ ៦០០ ០០០ នាក់ឱ្យធ្វើការត្រឹមឆ្នាំ ២០៣០។
ក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនឯកជនធំជាងគេទី២របស់អាមេរិក មានបុគ្គលិកប្រហែល ១,៥៤ លាននាក់នៅទូទាំងពិភពលោក ដែលភាគច្រើនធ្វើការនៅឃ្លាំង និងបុគ្គលិកសាជីវកម្មប្រហែល ៣៥០ ០០០ នាក់។ ការបញ្ឈប់បុគ្គលិកលើកនេះ គឺជាការជម្រុះបុគ្គលិកពីវិស័យបច្ចេកវិទ្យាដ៏ធំបំផុតចាប់តាំងពីឆ្នាំ ២០២០។ នេះបើយោងតាមរបាយការណ៍របស់ Layoffs.fyi។
រាប់តាំងពីដើមឆ្នាំ ២០២៥ មក ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ជាង ២០០ បានកាត់បន្ថយការងារប្រហែល ៩៨ ០០០ កន្លែង។ ក្រុមហ៊ុន Microsoft បានបញ្ឈប់បុគ្គលិកចំនួន ១៥ ០០០ នាក់់ ក្រុមហ៊ុន Meta ប្រហែល ៦០០ នាក់ ក្រុមហ៊ុន Google ជាង ១០០ នាក់ ក្រុមហ៊ុន Salesforce ៤ ០០០ នាក់ និងក្រុមហ៊ុន Intel ២២ ០០០ នាក់។
ឆ្នាំដ៏អាក្រក់បំំផុតដែលក្រុមហ៊ុនបច្ចេកវិទ្យាបញ្ឈប់បុគ្គលិក គឺឆ្នាំ ២០២៣ ដែលក្រុមហ៊ុនជិត ១ ២០០ បានបញ្ឈប់បុគ្គលិកសរុប ២៦០ ០០០ កន្លែង ដោយសារតែអតិផរណា និងអត្រាការប្រាក់ខ្ពស់៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


