សេដ្ឋកិច្ច
ក្រុមហ៊ុន Amazon ចំណេញជិត ១០ ពាន់លានដុល្លារនៅត្រីមាសទី ៣
ក្រុមហ៊ុនយក្សអេឡិចត្រូនិក Amazon រកចំណូលបានជាង ១៤៣.១ ពាន់លានដុល្លារសម្រាប់ត្រីមាសទី ៣ ដោយកើនឡើង ១៣ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ខណៈប្រាក់ចំណេញនេះមានចំនួនជិត ១០ ពាន់លានដុល្លារ ។

ការលក់តាមវេបសាយរបស់ Amazon ប្រចាំត្រីមាសកើនឡើង ១២ ភាគរយ ដល់ ២៣.១ ពាន់លានដុល្លារ ។ ទន្ទឹមនឹងនេះ ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម មានចំនួន ១២.១ ពាន់លានដុល្លារ កើនឡើង ២៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការលក់នៅអាមេរិកខាងជើង បានកើនឡើង ១១ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុនដល់ ៨៧.៩ ពាន់លានដុល្លារ ។
បន្ទាប់ពីបញ្ចេញរបាយការណ៍នៃប្រាក់ចំណូលហើយ ភាគហ៊ុន Amazon បានកើនឡើងច្រើនជាង ៣ ភាគរយភ្លាមៗ ។

តាមរយៈរបាយការណ៍នេះ ចំណូលរបស់ក្រុមហ៊ុន Amazon មានការកើនឡើងខ្ពស់ជាងក្រុមហ៊ុនដទៃផ្សេងទៀត រួមមានក្រុមហ៊ុនបច្ចេកវិទ្យា Microsoft, Google និង Meta ដែលជាសញ្ញាបង្ហាញថា ក្រុមហ៊ុន Amazon កំពុងត្រលប់មករកភាពល្អប្រសើរវិញ ។
គួរឲ្យដឹងថា កាលពីឆ្នាំមុន Amazon បានកាត់បន្ថយការងារប្រហែល ២៧,០០០ នាក់ នៃអាជីវកម្មតាមផ្នែករបស់ខ្លួន ។ ការបញ្ឈប់នេះចាប់ផ្តើមនៅក្នុងខែវិច្ឆិកា បន្ទាប់ពី ២ ភាគ ៤ នៃរបាយការណ៍ខាតបង់សុទ្ធកាលពីដើមឆ្នាំមុនដោយសារតែកត្តាម៉ាក្រូសេដ្ឋកិច្ច និងការពង្រីកហួសហេតុនៃក្រុមហ៊ុន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNN
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


