ព័ត៌មានអន្ដរជាតិ
Amazon គ្រោងប្រើរ៉ូបូត ជំនួសការជួលកម្មករអាមេរិក ៦០០ ០០០ នាក់
កាសែតញូវយ៉កថែមស៍បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយស្រង់ព័ត៌មានឯកសារផ្ទៃក្នុងដែលបែកធ្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិរបស់អាមេរិក Amazon គ្រោងពង្រឹងការពឹងផ្អែកលើបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម ដោយប្រើមនុស្សយន្ត (រ៉ូបូត) ជំនួសការជួលកម្មករនៅសហរដ្ឋអាមេរិកប្រមាណ ៦០០ ០០០ នាក់ឱ្យធ្វើការ។

គោលដៅប្រើរ៉ូបូតក្នុងបរិមាណដ៏ច្រើននេះ រំពឹងថានឹងសម្រេចឡើងគិតត្រឹមឆ្នាំ ២០៣៣ ខាងមុខ ទោះបីជាមានការប៉ាន់ស្មានថា ប្រតិបត្តិការរបស់ក្រុមហ៊ុននឹងកាន់តែមមាញឹក ដោយអាចលក់ផលិតផលរហូតដល់ទៅទ្វេដងធៀបនឹងបច្ចុប្បន្ន។
ក្រុមការងាររ៉ូបូតរបស់ Amazon កំពុងធ្វើការដើម្បីឈានទៅរកការធ្វើស្វ័យប្រវត្តិកម្មលើ ៧៥ ភាគរយ នៃប្រតិបត្តិការរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនរំពឹងថា ត្រឹមឆ្នាំ ២០២៧ ខ្លួនមិនត្រូវការកម្លាំងពលកម្មរបស់មនុស្សប្រមាណ ១៦០ ០០០ កន្លែង ទេ ដោយសារតែស្វ័យប្រវត្តិកម្ម។ ការណ៍នេះនឹងជួយសន្សប្រាក់ ៣០ សេន រាល់ទំនិញ១មុខៗ ដែលក្រុមហ៊ុន Amazon ស្ដុកទុក ឬដឹកជញ្ជូន។ សរុបទៅ ស្វ័យប្រវត្តិកម្មនឹងជួយសន្សំក្រុមហ៊ុនបានប្រមាណ ១២,៦ ប៊ីលានដុល្លារ ចន្លោះឆ្នាំ ២០២៥ និង ២០២៧។

ញូវយ៉កថែមស៍ បានផ្សាយបន្ដថា ដើម្បីទប់ទល់នឹងការរិះគន់ដែលនឹងកើតមានឡើង ក្រុមហ៊ុន Amazon បានរិះរកវិធីការពារមុខមាត់របស់ខ្លួនជា «សាជីវកម្មល្អសម្រាប់ពលរដ្ឋ»។ នេះរួមបញ្ចូលទាំងការចូលរួមគម្រោងសហគមន៍ និងជៀសវាងការប្រើប្រាស់ពាក្យដូចជា «ស្វ័យប្រវត្តិកម្ម» និង «បញ្ញាសិប្បនិម្មិត» ដោយជំនួសមវិញនូវពាក្យ «បច្ចេកវិទ្យាទំនើប» និង «ខូបូត» ដែលសម្ដៅលើរ៉ូបូតដែលធ្វើការជាមួយមនុស្ស»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រុមហ៊ុន Amazon បានប្រាប់សារព័ត៌មាន The Verge ថាឯកសារបែកធ្លាយឆ្លុះបញ្ចាំងពីទស្សនៈរបស់ក្រុមការងាររបស់ក្រុមហ៊ុនមួយក្រុម មិនមែនជាយុទ្ធសាស្ត្រជួលកម្មករទូទៅរបស់ក្រុមហ៊ុននោះទេ។ អ្នកនាំពាក្យបន្តថា ឯកសារបែបនេះអាចមិនពេញលេញ ឬបង្កប់ការភ័ន្តច្រឡំ ខណៈបច្ចុប្បន្ន Amazon នៅតែជួលមនុស្សឱ្យធ្វើការយ៉ាងសកម្ម៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


