សេដ្ឋកិច្ច
កម្ពុជានាំចេញទៅអាមេរិក កើនឡើងជិត ៣០% មានទំហំទឹកប្រាក់ជាង ៧ ពាន់លានដុល្លារ ក្នុងឆមាសទី១
កម្ពុជានាំទំនិញចេញទៅសហរដ្ឋអាមេរិកសម្រេចបាននូវទំហំទឹកប្រាក់ជាង ៧ ពាន់លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំ ២០២៦ កើនឡើង ២៩,៨% ធៀបនឹងរយៈពេលដូចនៅឆ្នាំ ២០២៥ ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ កក្កដា ២០២៦។

ទិន្នន័យរបស់ GDCE បង្ហាញថា គិតចាប់ពីខែមករា ដល់ខែមិថុនា ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិកសម្រេចបានទឹកប្រាក់ ៧,៤៨ ពាន់លានដុល្លារ ក្នុងនោះកម្ពុជា នាំចេញទៅអាមេរិកមានតម្លៃ ៧ ពាន់លានដុល្លារ កើនឡើង ២៩,៨% ចំណែកអាមេរិក នាំចូលមកវិញមានតម្លៃ ៣០៧ លានដុល្លារ កើន ៨៦,៤%។
ទំនិញដែលកម្ពុជានាំចេញទៅសហរដ្ឋអាមេរិកមានដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកឯអាមេរិកនាំចូលមកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់កម្ពុជាថ្មីថា ការនាំចេញទៅសហរដ្ឋអាមេរិកមានសញ្ញាវិជ្ជមានល្អកន្លងមក ប៉ុន្តែក៏យើងមានការព្រួយបារម្ភដែរថា តើការដាក់បន្ទាត់ពន្ធថ្មីរបស់អាមរិក មានវិសាលភាពដូចដែលយើងកំពុងអនុវត្ត ១០% ទាំងអស់គ្នាទូទាំងពិភពលោក ក្នុងការនាំទំនិញទៅអាមេរិកឬយ៉ាងណា។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្លែងថា កម្ពុជានៅតែមានលទ្ធភាពក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ធ្វើយ៉ាងណាប្រើប្រាស់លទ្ធផលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដែលបានសម្រេចកន្លងមក ជាមូលដ្ឋានក្នុងការកំណត់អត្រាពន្ធគយថ្មីៗ នៅពេលខាងមុខ មិនឱ្យខ្ពស់ជាងអត្រាពន្ធ១៩% ដែលយើងទទួលបានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាមេរិក។
នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបានជាង ១៣,១៤ ពាន់លានដុល្លារ កើនឡើង ២៩,២៤% ក្នុងនោះ កម្ពុជានាំចេញទៅអាមេរិក មានតម្លៃ ១២,៧៣ ពាន់លានដុល្លារ កើនឡើង២៨,៤៨% ចំណែកអាមេរិក នាំចូលមកវិញមានតម្លៃ ៤១៧ លានដុល្លារ កើនឡើង ៥៧,៨៣%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


