សេដ្ឋកិច្ច
កត្តាអ្វីខ្លះធ្វើឱ្យតម្លៃមាសធ្លាក់ចុះជាបន្តបន្ទាប់
តម្លៃហាងឆេងមាសបានធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃអង្គារ៍សប្ដាហ៍មុន ដោយសារតែសញ្ញាធូរស្រាលនៃស្ថានភាពសង្គ្រាមនៅលើពិភពលោក និងការកាត់យកផលចំណេញពីវិនិយោគគិនធំៗ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី អង្គារ៍នេះថា មាសមានតម្លៃខ្ពស់ពេក ដែលវិនិយោគិនជាច្រើនកាត់យកផលចំណេញ។
លោកបានបន្ថែមថា៖ «ជាពិសេសធនាគារធំៗ នៅក្នុងវេបសាយ ETF មានការលក់ចេញច្រើន អញ្ចឹងហើយទំនោរតម្លៃមាសមានការធ្លាក់ចុះ»។
ម្យ៉ាងទៀត ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ព្យាយាមបញ្ចប់សង្គ្រាមនៅលើពិភពលោក ខណៈការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនមានពន្លឺវិជ្ជមាននៅពេលខាងមុខ ដោយសារតែឥទ្ធិពលរបស់លោក ដូណាល់ ត្រាំ ក្នុងការបញ្ចុះបញ្ចូល ឬក៏ជាសាក្សីក្នុងការបញ្ចប់សង្គ្រាមនៅលើពិភពលោកតែម្ដង។

កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ លោក ដូណាល់ ត្រាំ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលនេះ ក៏ជាឥទ្ធិពលមួយដែរដែលពិភពលោកមើលឃើញថា មនុស្សម្នាក់នេះ ពិតជាមានឥទ្ធិពល ហើយនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចពិភពលោកងើបឡើងវិញ ខណៈស្ថានភាពប្រាក់ដុល្លារមានភាពល្អប្រសើរឡើងវិញ។
ចំណុចមួយទៀត គឺពាក់ព័ន្ធនឹងអត្រាការប្រាក់ ទោះបីជានៅថ្ងៃទី ២៩ ខែតុលានេះ ធនាគារកណ្ដាលអាមេរិកអាចនឹងរក្សាអត្រាការប្រាក់ដដែលក៏ពិតមែន ប៉ុន្តែគេមើឃើញថា ប្រាក់ដុល្លារ នឹងអាចល្អប្រសើរប្រសិនបើធនាគារកណ្ដាលរក្សាអត្រាការប្រាក់សម្រាប់ ៤.២៥ ដដែលនៅចុងឆ្នាំនេះ។
គិតត្រឹមព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ តម្លៃមាសលក់ចេញនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ ៤៨៧ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


