ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីគ្រោងបន្តបិទការនាំចូលអង្ករនៅឆ្នាំ ២០២៦ ដោយអាងលើផលិតកម្មក្នុងស្រុក
ក្រសួងសម្របសម្រួលសន្តិសុខស្បៀងឥណ្ឌូណេស៊ីបានប្រកាសថា ឥណ្ឌូណេស៊ីនឹងមិននាំចូលអង្ករសម្រាប់ការប្រើប្រាស់ ឬសម្រាប់ឧស្សាហកម្មនៅឆ្នាំក្រោយនោះទេ ដោយនិយាយថា ផលិតកម្មក្នុងស្រុកអាចបំពេញតម្រូវការគ្រប់គ្រាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Tempo កាលពីពេលថ្មីៗនេះ។

ការសម្រេចចិត្តនេះ ត្រូវបានប្រកាសក្រោយកិច្ចប្រជុំមួយនៅទីក្រុងហ្សាកាតា ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួងសម្របសម្រួលសន្តិសុខស្បៀងអាហារ ក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារស្ថិតិកណ្តាល។
លោក Tatang Yuliono អនុប្រធានសម្របសម្រួលពាណិជ្ជកម្ម និងចែកចាយនៅក្រសួងសម្របសម្រួលសន្តិសុខស្បៀងអាហារ បានមានប្រសាសន៍ថា តម្រូវការក្នុងស្រុកទាំងអស់ រួមទាំងអង្ករសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងកែច្នៃឧស្សាហកម្ម នឹងមានការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ផលិតកម្មក្នុងស្រុក។
រដ្ឋាភិបាលក៏បានបដិសេធសំណើរបស់ក្រសួងឧស្សាហកម្មក្នុងការនាំចូលអង្ករជិត ៣៨១ ០០០ តោន សម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្មនៅឆ្នាំ ២០២៦ ដោយជឿជាក់ថា ការផ្គត់ផ្គង់ក្នុងស្រុកនឹងគ្រប់គ្រាន់។ គោលនយោបាយមិននាំចូលនឹងត្រូវអនុវត្តទូទាំងប្រទេស រួមទាំងតំបន់ពាណិជ្ជកម្មសេរីដូចជា Sabang ក្នុងខេត្ត Aceh ជាដើម។
ទំនុកចិត្តរបស់ឥណ្ឌូណេស៊ី បានកើតចេញភាពរឹងមាំនៃកសិកម្មក្នុងឆ្នាំ ២០២៥ នៅពេលដែលប្រទេសនេះបានបញ្ឈប់ការនាំចូលអង្ករ និងពោត ដោយបង្ហាញពីការផ្គត់ផ្គង់ដោយខ្លួនឯងសម្រាប់សន្តិសុខស្បៀងជាតិ។ នៅពាក់កណ្តាលឆ្នាំ ២០២៥ ទុនបម្រុងអង្កររបស់រដ្ឋបានឈានដល់កម្រិតខ្ពស់បំផុតប្រហែល ៤ លានតោន ដែលជួយធ្វើឱ្យទីផ្សារមានស្ថេរភាព និងគាំទ្រដល់តំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយ។
យោងតាមទិន្នន័យផ្លូវការ ការផលិតអង្ករនៅឆ្នាំ ២០២៥ រំពឹងនឹងកើនដល់ ៣៤,៧៧ លានតោន ដោយកើនឡើង ១៣,៥៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារតែអាកាសធាតុអំណោយផល និងគោលនយោបាយគាំទ្រកសិកររបស់រដ្ឋាភិបាល។
យ៉ាងណាមិញ ការបិទការនាំចូលអង្កររបស់ឥណ្ឌូណេស៊ី នឹងបន្តដាក់សម្ពាធលើតម្លៃអង្ករអន្តរជាតិ ដែលធ្លាក់ចុះខ្លាំងរួចហើយនៅឆ្នាំ ២០២៥ នេះ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


