ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីគ្រោងរឹតត្បឹតវិដេអូហ្គេម ដូច PUBG ក្រោយផ្ទុះសាលាមួយនៅហ្សាកាតា
ប្រទេសឥណ្ឌូណេស៊ី កំពុងពិចារណារឹតត្បឹតលើវិដេអូហ្គេម ដូចជា PUBG ក្រោយមានការផ្ទុះនៅសាលារៀនមួយកន្លែងក្នុងទីក្រុងហ្សាកាតា បង្កឱ្យមនុស្ស ១០០ នាក់រងរបួស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃចន្ទនេះ។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បានស្នើសុំឱ្យគណៈរដ្ឋមន្ត្រីរបស់លោកសិក្សាពីវិធានការដែលអាចធ្វើទៅបាន ជុំវិញការរឹតត្បឹតនេះ។ នេះបើតាមការឱ្យដឹងរបស់លោករដ្ឋលេខាធិការ Prasetyo Hadi កាលពីថ្ងៃអាទិត្យ ក្រោយទទួលបានព័ត៌មានថ្មីៗអំពីការស៊ើបអង្កេតរបស់ប៉ូលិសពាក់ព័ន្ធករណីផ្ទុះសាលា។
វិដេអូហ្គេម PUBG: Battlegrounds ដែលបង្កើតឡើងដោយក្រុមហ៊ុន Krafton របស់កូរ៉េខាងត្បូង គឺជាហ្គេមបាញ់ប្រហារតាមអនឡាញ ដូចក្នុងសមរភូមិ ដោយអ្នក ឬក្រុមឈ្នះ ត្រូវសម្លាប់គូវិវាទចោល។ វិដេអូហ្គេមល្បីៗរដៀងគ្នាផ្សេងទៀតរួមមាន Fortnite និង Free Fire ជាដើម។ ពេលសួរថាវិដេហ្គេមណាខ្លះ នឹងរងចំណាត់ការ លោក Prasetyo បាននិយាយចំឈ្មោះតែ PUBG ប៉ុណ្ណោះ។
លោកថ្លែងយ៉ាងដូច្នេះថា៖ «យើងកំពុងគិតអំពីការរឹតបន្តឹង ពីព្រោះក្នុងហ្គេមទាំងនេះ មានអាវុធជាច្រើនប្រភេទផ្សេងៗគ្នា។ វាងាយស្រួលរៀន។ ខាងផ្នែកចិត្តសាស្ត្រ វាធ្វើឱ្យអំពើហិង្សាក្លាយជារឿងធម្មតា»។ ទោះបីជាយ៉ាងក៏ដោយ មន្រ្តីឥណ្ឌូណេស៊ីដដែល មិនបានបញ្ជាក់ពីការរឹតបន្តឹងបែបណា ឬពេលណានោះទេ។

គួរគូសបញ្ជាក់ថា មនុស្សជិត ១០០ នាក់ បានរងរបួសនៅក្នុងការផ្ទុះនៅវិហារសាលារៀនអ៊ិស្លាមមួយកន្លែងនៅភាគខាងជើងនៃទីក្រុងហ្សាកាតាកាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលអធិស្ឋាន។ អាជ្ញាធរកំពុងស៊ើបអង្កេតលើសិស្សអាយុ ១៧ ឆ្នាំម្នាក់ ដែលរងការចោទប្រកាន់ថានៅពីក្រោយការផ្ទុះនេះ។
ប៉ូលិសឥណ្ឌូណេស៊ី បានរកឃើញគ្រាប់រំសេវ និងសំណេរផ្សេងៗនៅផ្ទះរបស់ជនសង្ស័យដដែល ហើយរកមើលពីការជាប់ទាក់់ទងគ្នាទៅនឹងការផ្ទុះ។ ប៉ូលិសបានច្រានចោលពីករណីភេរវកម្ម ដោយនិយាយថាសិស្សដែលជាជនសង្ស័យ ធ្លាក់ត្រូវបានគេធ្វើបាបនៅសាលា ហើយប្រហែលជា «គ្រោងទុកការវាយប្រហារអត្តឃាត» ដើម្បីសងសឹក។
ទោះបីជាយ៉ា់ងណាក៏ដោយ មិនមានការបកស្រាយណាមួយជាលម្អិត ថាតើវាជាប់ទាក់ទងគ្នាយ៉ាងណាទៅនឹងវិដេអូហ្គេមបាញ់ប្រហារគ្នាតាមអនឡាញនោះទេ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


