សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង ៤ ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិផលទៅកាន់ទិសដៅ ៩០ ប្រទេស
គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៥ កម្ពុជារកប្រាក់ចំណូលបានជាង ៤,១៨ ពាន់លានដុល្លារ ពីការនាំចេញកសិផលជាង ១១,៨ លានតោន ទៅកាន់ទីផ្សារអន្តរជាតិ។

របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ក្នុងរយៈពេល ១០ ខែ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ១១ ៨៩០ ០០៥ តោន ក្នុងនោះផលិតផលដំណាំក្រៅពីស្រូវ-អង្ករចំនួន ៥ ៧៤៤ ៤៥៥តោន ស្រូវចំនួន ៤ ៤៤៦ ៦១១ តោន និងអង្ករចំនួន ៦៩៨ ៩៣៩ តោន ទៅកាន់ទិសដៅ ៩០ ប្រទេស កើនឡើង ២៨,៥៧% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។
ប្រភពដដែលបង្ហាញថា ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ចំនួន ៤,១៨ ពាន់លានដុល្លារ ក្នុងនោះការនាំចេញស្រូវមានតម្លៃប្រមាណ ១ ពាន់លានដុល្លារ និងអង្ករមានតម្លៃជាង ៥៥៦ លានដុល្លារ និងផលិតផលក្រៅពីស្រូវអង្ករជាង ២,៥៣ ពាន់លានដុល្លារ។

លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ការនាំចេញផលិតផលដំណាំ ក្នុងរយៈពេល ១០ ខែ ឆ្នាំនេះ ទោះបីមានកំណើន ២៨,៥៧% ក៏ពិតមែន តែផលិតផលមួយចំនួនមានការថយចុះ ដោយសារប្រជាកសិករកែច្នៃកសិផលមួយចំនួនដូចជាដំឡូងមី ស្វាយជាដើម។
លោក ងិន ឆាយ បន្ថែមថា បន្ទាប់ពីមានការបិទច្រកព្រំដែនផ្លូវគោកជាឯកតោភាគីរបស់ប្រទេសថៃមកកម្ពុជាបាននាំចេញផលិតផលដំណាំទៅប្រទេសថៃតាមផ្លូវទឹកចំនួន ២ ៣៩៨ តោន ស្មើនឹងប្រមាណ ៧ លានដុល្លារ (គិតចាប់ពីថ្ងៃ ២៤ ដល់ដំណាច់ខែតុលា ២០២៥)៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


