សេដ្ឋកិច្ច
អ្នកឧកញ៉ា គិត ម៉េង អំពាវនាវឱ្យគយ ពន្លឿនឯកសារដើម្បីសម្រួលដល់ការនាំចេញ-ចូល
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអំពាវនាវដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាពិសេសមន្ត្រីគយនៅតាមមាត់ច្រក ត្រូវធ្វើយ៉ាងណាសម្រួលនីតិវិធីបែបបទឯកសារឱ្យបានលឿន រហ័ស និងមានប្រសិទ្ធិភាព ដើម្បីបង្ករភាពងាយស្រួលបន្ថែមទៀតដល់ការនាំចេញ-នាំចូលរបស់ផ្នែកឯកឯកជនដែលជាវិនិយោគិន។

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងនៅក្នុងពិធីវេទិកាគយកម្ពុជា លើកទី៣ ក្រោមមូលបទ “រដ្ឋបាលគយក្នុងបរិបទបច្ចេកវិទ្យាឌីជីថល” នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥។
អ្នកឧកញ៉ា ក៏បានកោតសរសើរ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង និងបានធ្វើការកែសម្រួល និងសាមញ្ញកម្មនីតិវិធីគយយ៉ាងច្រើន ក្នុងន័យបង្កើតបរិយាកាសងាយស្រួលដល់អ្នកវិនិយោគិនក្នុងការធ្វើប្រិតបត្តិការនាំចេញ នាំចូលរបស់ខ្លួន។
អ្នកឧកញ៉ាបានអំពាវនាវដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាពិសេសមន្ត្រីគយនៅតាមមាត់ច្រក ត្រូវធ្វើយ៉ាងណាសម្រួលនីតិវិធីបែបបទឯកសារឱ្យបានលឿន រហ័ស និងមានប្រសិទ្ធិភាព ដើម្បីបង្ករភាពងាយស្រួលបន្ថែមទៀតដល់ការនាំចេញ នាំចូលរបស់ផ្នែកឯកឯកជនដែលជាវិនិយោគិន និងស្នើសុំឱ្យផ្នែកឯកជនខ្លួនឯងផ្ទាល់ត្រូវមានការយកចិត្តទុកដាក់ និងធ្វើការសហការគ្នាឱ្យបានល្អជាមួយនឹងមន្ត្រីគយ ក្នុងន័យបង្កើនប្រសិទ្ធិភាពនាំចេញ នាំចូល ធ្វើយ៉ាងណាជួយដល់ប្រទេសជាតិឱ្យបានរីកចម្រើន។

លោក គុណ ញឹម រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធីនេះ ដែលជាយន្តការបញ្ជ្រាបការយល់ដឹងបន្ថែមអំពីនីតិវិធីគយ និងបង្កើនកិច្ចសហការរវាងរដ្ឋបាលគយ និងផ្នែកឯកជន ដើម្បីរួមគ្នាលើកស្ទួយវប្បធម៌ការបង់ពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា។
លោក គុណ ញឹមបន្ថែមថា៖ «ទិសដៅក្លាយជារដ្ឋបាលគយឌីជីថល គឺជាការចាំបាច់ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាននិងកំពុងជំរុញអនុវត្តឱ្យបានជោគជ័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពជឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធ។
លោករដ្ឋមន្ត្រីប្រតិភូបានសង្ខេបអំពីវឌ្ឍនភាពសំខាន់ៗ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានាពេលថ្មីៗនេះ លើការធ្វើបរិវត្តកម្មឌីជីថលនីតិវិធីគយ និងការផ្តល់សេវាសាធារណៈ និងការអនុវត្តវិធានការចំនួន ១៤ចំណុច ពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ ដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩៕


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


