សេដ្ឋកិច្ច
ក្រសួងទេសចរណ៍នឹងរៀបចំ «វេទិកាជាតិអេកូទេសចរណ៍លើកទី៤» នៅខេត្តសៀមរាប សប្ដាហ៍ក្រោយ
ក្រសួងទេសចរណ៍នឹងរៀបចំ «វេទិកាជាតិអេកូទេសចរណ៍ លើកទី៤» ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។

វេទិកាជាតិអេកូទេសចរណ៍នេះ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយសម្រាប់វិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ដែលនឹងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែកសាធារណៈ ឯកជន អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍ ជាពិសេសសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅទូទាំងប្រទេស។
វេទិកាប្រចាំឆ្នាំនេះ នឹងបើកឱកាសក្នុងការបង្ហាញអំពីលទ្ធផលការងារ ពាក់ព័ន្ធនឹងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ការលើកឡើងនូវបញ្ហាប្រឈម និងការពិភាក្សាដាក់ចេញជាជម្រើសដំណោះស្រាយ និងយុទ្ធសាស្ត្រនានា ក្នុង ស្មារតីចែករំលែក ចូលរួម និងទទួលខុសត្រូវទាំងអស់គ្នាលើការងារអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍។

ព្រមជាមួយគ្នានេះ អង្គវេទិកាក៏នឹងមានការរៀបចំពិព័រណ៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ភ្ជាប់ជាមួយផងដែរ។
យោងតាមក្រសួងទេសចរណ៍ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤,៣ លាននាក់ នៅក្នុងរយៈពេល ៩ ខែ (មករា-កញ្ញា) ឆ្នាំ ២០២៥ ធ្លាក់ចុះ ៨,៨% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។
ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជាង ៤,៣ លាននាក់ ទេសចរណ៍ថៃឈរនៅលំដាប់លេខរៀងទី១ ចំនួនជាង ៩៧ ម៉ឺននាក់ ធ្លាក់ចុះ ៣៥,៩% វៀតណាមជាង ៩០ ម៉ឺននាក់ ធ្លាក់ចុះជិត ៧% ចិន ៨៨ ម៉ឺននាក់ កើន ៤៦,៣% អាមេរិកជាង ១៤ ម៉ឺននាក់ ធ្លាក់ចុះ ១,៦% កូរ៉េជាង ១២ ម៉ឺននាក់ ធ្លាក់ចុះជិត ១០,៨%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


