សេដ្ឋកិច្ច
អាមេរិកសិក្សាសក្ដានុពលវិនិយោគនៅកម្ពុជា
លោក ចាក ម៉ាយអ៊ិន (Jack Myint) ប្រធានប្រចាំតំបន់ទទួលបន្ទុកកម្ពុជា ឡាវ មីយ៉ានម៉ា ថៃ និងវៀតណាម របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានកត់សម្គាល់ឃើញការរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវត្តមានព្រលានយន្តហោះថ្មី។

លោក ចាក ម៉ាយអ៊ិន (Jack Myint) បានលើកឡើងក្នុងពេលជួបពិភាក្សាការងារជាមួយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី ២៧ ខែវិច្ឆិកា អំឡូងពេលលោក ចាក ម៉ាយអ៊ិន បំពេញទស្សនកិច្ចនៅកម្ពុជា ដោយផ្តោតសំខាន់លើការលើកកម្ពស់ទំនាក់ទំនងស្ថាប័នទាំងពីរ និងការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងអាមេរិក និងកម្ពុជា។
លោក ចាក ម៉ាយអ៊ិន សង្ឃឹមថា ទំនាក់ទំនងល្អប្រសើរនាពេលបច្ចុប្បន្ន រវាងកម្ពុជានិងអាមេរិក នឹងក្លាយជាកាលានុវត្តភាពបង្កលក្ខណៈងាយស្រួលដល់ការធ្វើធុរកិច្ចរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ លោកមានបំណងសិក្សាស្វែងយល់បន្ថែមពីសក្តានុពលវិនិយោគនៅកម្ពុជា និងចូលរួមជំរុញការដោះស្រាយបញ្ហាប្រឈម ក៏ដូចជាកង្វល់នានារបស់វិស័យឯកជន។

អ្នកឧកញ៉ា គិត ម៉េង បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាង សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយស្ថាប័នទាំងពីរតែងសហការគ្នារៀបចំព្រឹត្តិការណ៍ធុរកិច្ច ដើម្បីទាក់ទាញវិនិយោគិន និងជំរុញពាណិជ្ជកម្មទ្វេភាគី។
អ្នកឧកញ៉ា គិត ម៉េង ក៏បានលើកឡើងពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងអាមេរិក ជាពិសេស ការមានកិច្ចព្រមព្រៀងពន្ធគយបដិកា ដែលផ្តល់ទំនុកចិត្តខ្ពស់ដល់ធុរជននៃប្រទេសទាំងពីរ។
សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ត្រូវបន្តសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីផលប្រយោជន៍ និងវិបុលភាពនៃសហគមន៍ធុរកិច្ច ទាំងពីរ៕



-
កីឡា៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


