សេដ្ឋកិច្ច
តម្លៃមាសបានស្ទុះឡើងវិញដល់ជិត ៥១០០ ដុល្លារ មួយតម្លឹង មុនពេលអាមេរិកកាត់បន្ថយអត្រាការប្រាក់
គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ តម្លៃហាងឆេងមាសបានហក់ឡើងវិញដល់ ៥០៨៣ ដុល្លារ ក្នុងមួយតម្លឹង នៅមុនពេលដែលធនាគារកណ្ដាលសហរដ្ឋអាមេរិក ត្រៀមកាត់បន្ថយអត្រាការប្រាក់នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា ភាគរយនៃការកាត់បន្ថយអត្រាការប្រាក់ខ្ពស់ដែលធនាគារកណ្ដាលអាមេរិក មានគោលដៅទម្លាក់មកនៅ ៣.៧៥% ខណៈអត្រាការប្រាក់ចាស់ឈរនៅ ៤% ដែលព័ត៌មាននេះ រុញច្រានឱ្យតម្លៃមាសកើនឡើង។
លោក ឡុង សំណាង បានបញ្ជាក់ថា នៅពេលមានវិបត្តិសេដ្ឋកិច្ចកើតឡើង វិនិយោគិនធំៗ និងធនាគារឯកជននៅលើពិភពលោកគិតថា មានតែហាងឆេងមាសទេ ដែលមានសុវត្ថិភាព ហើយនាំគ្នាសម្រុកទិញមាសទុក ដោះស្រាយនៅពេលប្រទេសរបស់ខ្លួនមានបញ្ហា ដែលនាំឱ្យមាសកើនឡើង។
សម្រាប់ហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៥០៨ ដុល្លារ ក្នុងមួយជីនៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥៕

អត្ថបទ៖ ឡេង ដេត
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


