សេដ្ឋកិច្ច
កម្ពុជាផ្ដើមបំពាក់ប្រព័ន្ធសេវាទូរស័ព្ទ 5G ចាប់ពីឆ្នាំ ២០២៦
កម្ពុជានឹងដាក់ឱ្យដំណើរការបណ្ដាញសេវាទូរស័ព្ទ 5G ចាប់ពីឆ្នាំ ២០២៦ ដើម្បីលើកកម្ពស់គុណភាពសេវាអ៊ីនធឺណិត និងសម្រួលដល់ការបំពេញការងាររបស់ប្រជាពលរដ្ឋ។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃយ៍ណី និងទូរគមនាគមន៍ បានលើកឡើងនៅក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ ២០២៥ នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៥ ថា នៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលជាមូលដ្ឋានគ្រឹះនៃការធ្វើបរិវត្តកម្មឌីជីថលបច្ចុប្បន្ន កម្ពុជាមានអត្រាគ្របដណ្ដប់នៃសេវា 4G រហូតដល់ ៩៤.៧% នៃចំនួនប្រជាជនសរុប។
លោកបញ្ជាក់ថា ក្រសួងប្រៃសណីយ៍បានធ្វើការកែទម្រង់ស៊ីជម្រៅនៅក្នុងវិស័យទូរគមនាគមន៍ តាមរយៈការពង្រឹងនិយ័តកម្ម និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍បន្ថែមនៅទូទាំងប្រទេសនៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។
បច្ចេកវិទ្យាឌីជីថលជាធាតុផ្សំចាំបាច់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ ប៉ុន្តែការវិវឌ្ឍឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ទាមទារឱ្យប្រទេសនីមួយៗ សម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីធានាថា ផលប្រយោជន៍នេះ បរិវត្តកម្មឌីជីថល ត្រូវបានបែងចែកប្រកបដោយសមធម៌ និងចីរភាព ព្រមទាំងរក្សាបាននូវភាពជាម្ចាស់លើដំណើរការអភិបាលកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងគោលនយោបាយរដ្ឋាភិបាលឌីជីថល។

បើតាមលោក រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍នឹងដាក់ឱ្យដំណើរការសេវា 5G ចាប់ពីខែមករា ឆ្នាំ ២០២៦ ខណៈក្រសួងក៏បានសហការជាមួយស្ថាប័នពាក់ព័ន្ធលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដាញចាំបាច់នានា ការបង្កើនទំហំអ៊ីនធឺណិត និងការផ្ដល់កុំព្យូទ័រ ថេប្លេត និងឧបករណ៍រាប់ម៉ឺនគ្រឿង ដើម្បីធានាថា ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលអាចដំណើរការបានដោយរលូន។
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា បច្ចេកវិទ្យាបាននាំមកនូវកាលានុវត្តភាព និងហានិភ័យ ហើយការចាប់យកបច្ចេកវិទ្យាឌីជីថល បានក្លាយជាកត្តាកំណត់ឧត្តមភាពប្រកួតប្រជែង និងជោគវាសនារបស់ប្រទេសជាតិ ស្ថាប័ន សហគ្រាស ក៏ដូចជាបុគ្គលនីមួយៗ។

សម្រាប់កម្ពុជា និងប្រទេសកំពុងអភិវឌ្ឍ បច្ចេកវិទ្យាអាចត្រូវបានចាត់ទុកជាយានមួយសម្រាប់ពន្លឿន ការធ្វើទំនើបកម្ម អភិវឌ្ឍ និងបង្កើនតម្លៃបន្ថែមក្នុងសង្គមសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
ម្យ៉ាងទៀត ប្រសិនបើជាការចាប់យកបច្ចេកវិទ្យាប្រព្រឹត្តទៅមិនទាន់ពេល ខុសទិសដៅ មិនទាន់ការប្រកួតប្រជែង ឬ មិនទាន់តម្រូវការនៃស្ថានភាពជាក់ស្តែង គម្លាតនៃការអភិវឌ្ឍ (development gap) នឹងកាន់តែរីកធំឡើងទាំងក្នុងកម្រិតរវាងប្រទេសនិងប្រទេស និងរវាងប្រជាជន និងប្រជាជន៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
កីឡា២៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ១៥ ម៉ោង agoបណ្ឌិត សុខ ទូច ថាថៃឈ្លានពានកម្ពុជា មិនមែនជារឿងថ្មី ខណៈលោក ពុយ គា បន្ទរ ថៃកំពុងយកគំរូតាមប្រទេសមហាអំណាចគាបសង្កត់កម្ពុជា


