សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline បើកជើងហោះហើរដំបូងមកកម្ពុជា ដឹកមនុស្សជាង ១០០ នាក់
ក្រុមហ៊ុនអាកាសចរណ៍តួកគី Turkish Airline ចាប់ផ្ដើមបើកដំណើរការចាប់ផ្តើមបើកការហោះហើរត្រង់ពីទីក្រុង Istanbul នៃសាធារណរដ្ឋតួកគី មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ ដោយបានចុះចតនៅវេលាម៉ោង ២:៣៥ ដើម្បីពង្រឹងទំនាក់ទំនងទេសចរណ៍ ធុរកិច្ច និងវិនិយោគ។

ជើងហោះហើរត្រង់ដំបូងពីទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េ មកកាន់អាកាសយានដ្ឋានអន្តរជាតិ តេជោមានអ្នកដំណើរសរុបចំនួន ១០៩ នាក់ (៨៤ Economic និង ២៥ Business class) និងពីអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រលប់ទៅទីក្រុង Istanbul វិញមានចំនួនសរុប ៨៥ នាក់ (៧៧ Economic និង ៨ Business class)។
ជើងហោះហើរនេះនឹងប្រតិបត្តិការហោះដោយយន្តហោះ B777-300ER ជាមួយនឹងកាលវិភាគចំនួន ៣ ជើង ក្នុង១សប្តាហ៍ ពោលគឺ ថ្ងៃពុធ សុក្រ និងសៅរ៍។
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ថា ជើងហោះហើរថ្មីនេះ ជាសម្គាល់នៃការពង្រឹងចំណងមិត្តភាព និងកិច្ចសហការកាន់តែជ្រាលជ្រៅរវាងរាជរដ្ឋា-
ភិបាល នៃប្រទេសទាំងពីរ។

លោក ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់ថា៖ «ការតភ្ជាប់ជើងហោះហើរកាន់តែប្រសើរ ជម្រើសទេសចរណ៍កាន់តែច្រើន ការប្រែប្រួលពាណិជ្ជកម្មកើនឡើង និងការពង្រឹងវត្តមានរបស់កម្ពុជា ក្នុងបណ្តាញអាកាសចរណ៍អន្តរជាតិកាន់តែទូលាយ»។
ក្រុមហ៊ុន Turkish Airlines មានគោលដៅហោះហើរដល់ជាង ៣៥០ កន្លែង ដល់ប្រទេសចំនួន ១៣០ប្រទេសជុំវិញពិភពលោក ហើយកម្ពុជាជាគោលដៅប្រទេសទី៧ នៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) និងជាគោលដៅទី១១ នៅក្នុងតំបន់អាស៊ី ដែលក្រុមហ៊ុនបានបើកប្រតិបត្តិការភ្ជាប់ការហោះហើរជាមួយក្រុមហ៊ុន Turkish Airlines នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ទី ៣៦, ជាប្រទេសទី ១៧ និងទីក្រុងទី ៤៦ ដែលធ្វើប្រតិបត្តិការចូល-ចេញកម្ពុជា។
យោងតាមអាកាសចរស៊ីវិល កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូល តាមផ្លូវអាកាសជាង ៥ លាននាក់ នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ កើនឡើង ១៤% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


