Connect with us

សេដ្ឋកិច្ច

​​ធនាគារជាតិ​ សម្រេច​ឱ្យបន្តវិធានការលុបចោលបំណុល​រហូតដល់ ៨០ លានរៀល ចំពោះយោធិនពលី

បានផុស

នៅ

ធនាគារជាតិ នៃកម្ពុជានៅថ្ងៃទី ១០ ​ខែធ្នូ ឆ្នាំ ២០២៥ ​​បានណែនាំឱ្យគ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ​លុប​ចោល​ឥណទាន​រហូតដល់ ១០ លានរៀល ចំពោះទា​ហាន​ពិការ​នៅសមរភូមិ និង​លុប​ចោលឥណ​ទានរហូតដល់ ៨០ លានរៀលរបស់អតិថិជន ឬអ្នករួមខ្ចី ជា​យោធិនពលី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ធនាគារជាតិក៏បានណែនាំ​ឱ្យគ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ​អនុ​គ្រោះដល់​អតិថិជន​ជាជន​ភាស​សឹក ​ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។​

​ធនាគារជាតិ​សម្រេច​ឱ្យ​លើក​លែង​កម្រៃ ​និង​ការផាក​ពិន័យពាក់ព័ន្ធនឹងឥណទាន និងលើកលែង​ការ​ទូ​ទាត់សងការប្រាក់ និងពន្យាពេលទូទាត់សងប្រាក់ដើម ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦។​

​លើកលែង​រាល់​កម្រៃ​ ​និង​ការផាកពិន័យ​ពាក់ព័ន្ធនឹងឥណទាន និងលើកលែងការទូទាត់​សងការ​ប្រាក់​ ព្រមទាំង​ពន្យា​ពេល​ទូទាត់សងប្រាក់ដើម ចាប់​ពីថ្ងៃ​នេះ ​រហូត​ដល់ថ្ងៃទី ៣១ ខែ​ឧសភា ឆ្នាំ ២០២៦ ដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម