ព័ត៌មានអន្ដរជាតិ
ភ្ញៀវទេសចរអន្តរជាតិទៅថៃ ធ្លាក់ចុះរាប់លាននាក់
ក្រសួងទេសចរណ៍ និងកីឡាថៃ បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ចំនួនភ្ញៀវទេសចរបរទេសទៅប្រទេសថៃបានធ្លាក់ចុះរាប់លាននាក់ ដែលបង្ហាញពីវិបត្តិទេសចរណ៍ ដោយសារកង្វល់់សុវត្ថិភាព និងការប្រកួតប្រជែងពីប្រទេសផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់់កាសែតបាងកកប៉ុស្តិ៍។

ក្រសួងបាននិយាយក្នុងសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថា ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៥ ថៃបានទទួលភ្ញៀវទេសចរអន្តរជាតិ ៣១,៧៦ លាននាក់ ដោយធ្លាក់ចុះ ៧,២៥% ឬប្រហែល ២,៤ លាននាក់ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ម៉ាឡេស៊ី គឺជាទីផ្សារធំជាងគេ ដោយមានភ្ញៀវមកលេងថៃ ប្រមាណ ៤,៣៨ លាននាក់ ហើយបន្ទាប់មកគឺចិន ប្រមាណ ៤,៣៦ លាននាក់។
កាលពីសប្តាហ៍មុន ធនាគារកណ្តាលថៃ (BoT) បានរក្សាការព្យាករការមកដល់នៃភ្ញៀវទេសចរបរទេសនៅឆ្នាំនេះ នៅត្រឹម ៣៣ លាននាក់ ខណៈកាលពីដើមឆ្នាំ ថៃកំណត់គោលដៅទាក់ទាញភ្ញៀវឱ្យបានប្រមាណ ៤០ លាននាក់់ ពោលគឺប្រហាក់ប្រហែលនឹងចំនួនឆ្នាំ ២០១៩ មុនសម័យកូវីដ១៩។
គួរគូសបញ្ជាក់ថា វិស័យទេសចរណ៍ថៃបានធ្លាក់ចូលទៅក្នុងវិបត្តិ ដោយសារតែកង្វល់សុវត្ថិភាព ជម្លោះព្រំដែនជាមួយកម្ពុជា ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងការប្រកួតប្រជែងពីប្រទេសជាទិសដៅទេសចរណ៍ផ្សេងៗទៀត៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


