ព័ត៌មានអន្ដរជាតិ
ការនាំចេញអង្កររបស់ថៃ អាចធ្លាក់ចុះប្រហែល ១ លានតោន នៅឆ្នាំក្រោយ
ការនាំចេញអង្កររបស់ប្រទេសថៃរំពឹងថានឹងធ្លាក់ចុះមកត្រឹម ៧ លានតោននៅឆ្នាំ ២០២៦ ពីប្រហែល ៨ លានតោននៅឆ្នាំនេះ ដោយសារតែការឡើងថ្លៃប្រាក់បាត ដែលធ្វើឱ្យអ្នកនាំចេញពិបាកនឹងប្រកួតប្រជែងជាមួយអ្នកផ្គត់ផ្គង់ឥណ្ឌា។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់់ងារព័ត៌មាន VNA។

ការធ្លាក់ចុះនោះ នឹងបន្តកើតឡើងពីឆ្នាំនេះ ដែលការនាំចេញអង្កររបស់ថៃបានធ្លាក់ចុះជាគំហុករួចស្រាប់ហើយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះ លោកស្រី Arada Fuangtong ប្រធាននាយកដ្ឋានពាណិជ្ជកម្មបរទេសនៃក្រសួងពាណិជ្ជកម្មថៃ បាននិយាយថា រូបិយប័ណ្ណថៃបច្ចុប្បន្នមានតម្លៃខ្ពស់ជាងរូបិយប័ណ្ណដៃគូប្រកួតប្រជែងចន្លោះពី ១០-២០%។
លោកស្រីបានបន្ថែមថា ប្រសិនបើប្រាក់បាតបន្តកើនឡើង នោះវានឹងបង្កបញ្ហាប្រឈមដ៏ធំមួយសម្រាប់ផលិតផលកសិកម្មរបស់ថៃ។
កន្លងមក អ្នកជំនាញផ្នែកស្រូវអង្ករថៃបានព្រមានថា ការនាំចេញរបស់ប្រទេសនឹងរងផលប៉ះពាល់ខ្លាំងពីកំណើនប្រាក់បាត ខណៈតម្លៃអង្ករសកលបានធ្លាក់ចុះរួចហើយដោយសារតែកម្សោយតម្រូវការពីប្រទេសនាំចូលធំៗដូចជាហ្វីលីពីន និងឥណ្ឌូណេស៊ី និងកំណើនការផ្គត់ផ្គង់ជាដើម។
នៅឆ្នាំ ២០២៥ ការនាំចេញអង្កររបស់ថៃ រំពឹងថានឹងឈានដល់ ៧,៨៨-៨ លានតោន ដែលលើសពីគោលដៅ ៧,៥ លានតោន ដោយសារភាពរឹងមាំនៃតម្រូវការចុងឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ បរិមាណនេះនៅតែទាបជាងការនាំចេញជិត ១០ លានតោនក្នុងឆ្នាំ ២០២៤ ដែលកាលនោះ ថៃជាប្រទេសនាំចេញអង្ករធំជាងគេទី ២ របស់ពិភពលោក បន្ទាប់ពីឥណ្ឌា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


