ព័ត៌មានជាតិ
ច្រកអន្តរជាតិត្រពាំងក្រៀលជាប់ព្រំដែនឡាវ ទទួលភ្ញៀវទេសចរចេញចូលជាង ៩ ម៉ឺននាក់ក្នុងឆ្នាំ ២០២៥
ច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀលក្នុងខេត្តស្ទឹងត្រែងដែលជាប់ជាមួយប្រទេសឡាវ នៅក្នុងឆ្នាំ ២០២៥ ទទួលបានអ្នកដំណើរចេញចូលចំនួន ៩២ ៩០៨ នាក់។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្តស្ទឹងត្រែង។
របាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមទេសចរចម្រុះជាតិសាសន៍ដែលធ្វើដំណើរចេញចូលឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ភ្ញៀវដែលធ្វើដំណើរចូលមានចំនួន ៥១ ២៧៧ នាក់ និងភ្ញៀវធ្វើដំណើរចេញមានចំនួន ៤១ ៦៣១ នាក់។
ក្រៅពីភ្ញៀវធ្វើដំណើរចេញចូល សម្រាប់មធ្យោបាយឆ្លងកាត់មានរថយន្តចូលចំនួន ៤ ៥២៣ គ្រឿង និងរថយន្តចេញចំនួន ៤ ២៩៩ គ្រឿង។


ខេត្តស្ទឹងត្រែងមានភូមិសាស្ត្រជាប់ជាមួយប្រទេសឡាវ។ ជាមួយសក្ដានុពលទេសចរណ៍ធម្មជាតិ មានដងទន្លេចំនួន ៤ ហូរកាត់ ជាពិសេសមានសត្វផ្សោតមេគង្គដ៏កម្រនៅក្នុងពិភពលោក ខេត្តស្ទឹងត្រែងទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវជាតិនិងអន្តរជាតិមកទស្សនា ខណៈផលិតផលទេសចរណ៍ខេត្តភូមិភាគឦសានមួយនេះភាគច្រើនពឹងផ្អែកទេសចរណ៍បែបវប្បធម៌-ធម្មជាតិ និងកសិទេសចរណ៍។
ខេត្តមានតំបន់ទេសចរណ៍ចំនួន ២០ កន្លែង ជាគោលដៅទាក់ទាញទេសចរមកកម្សាន្ត។ នេះបើតាមមន្ទីរទេសចរណ៍ខេត្ត។
ក្នុងឆ្នាំ ២០២៥ ខេត្តស្ទឹងត្រែងទទួលបានទេសចរមកកម្សាន្តជាង ៥០ ម៉ឺននាក់កើនឡើង ៨៨% បើធៀបឆ្នាំ២០២៤។៕
-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


