សេដ្ឋកិច្ច
ទំនិញថៃនាំចូលមកកម្ពុជា ធ្លាក់ចុះជិត ៥០% នៅខែមករា
ការដោះដូរទំនិញកម្ពុជា-ថៃ សម្រេចបាននូវទំហំទឹកប្រាក់ចំនួន ២០៩ លានដុល្លារ នៅក្នុងខែមករា ឆ្នាំ ២០២៦ ធ្លាក់ចុះ ៤៣,៥% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៥ ក្នុងនោះកម្ពុជានាំចេញទៅថៃមានតម្លៃ ៥៨ លានដុល្លារ ធ្លាក់ចុះ ១៩,៦% ចំណែកឯថៃនាំចូលមកវិញមានតម្លៃ ១៥១ លានដុល្លារ ធ្លាក់ចុះ ៤៩,៣%។ នេះបើយោងតាមអគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ការដោះដូរទំនិញកម្ពុជា-ថៃ បានធ្លាក់ចុះ បន្ទាប់ពីបិទព្រំដែនគោក កាលពីឆ្នាំមុន។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្រៅពីទំនិញដែលកម្ពុជា ហាមឃាត់ មានបន្លែ ផ្លែឈើ អគ្គិសនី ប្រេង និងឧស្ម័ន ពាណិជ្ជកម្មរវាងកម្ពុជា និងថៃ នៅដំណើរការធម្មតា ពោលគឺភាគីថៃបានបង្វែរទិសនាំទំនិញចូលមកតាមផ្លូវទឹក (ច្រកសមុទ្រ)។

ទោះបីជាពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ធ្លាក់ចុះ ប៉ុន្តែពាណិជ្ជកម្មអន្តរជាតិកម្ពុជា នៅតែមានភាពល្អប្រសើរ ដោយសម្រេចបានកំណើន ១៨% កាលពីឆ្នាំមុន ឆ្លុះបញ្ចាំងពីការរក្សាបានទីផ្សារសំខាន់ៗរបស់ខ្លួន ធានារនូវការផ្គត់ផ្គង់ ក្នុងខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបាននូវទំហំទឹកប្រាក់ ៣,៦៥ ពាន់លានដុល្លារ ធ្លាក់ចុះ ១៤,៨៦% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅថៃ ៧៣២ លានដុល្លារ ធ្លាក់ចុះ ១៤,១៥% ចំណែកថៃនាំចូលមកវិញមានតម្លៃ ២,៩ ពាន់លានដុល្លារ ធ្លាក់ចុះ ១៥%៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


