ព័ត៌មានអន្ដរជាតិ
ជម្លោះព្រំដែនធ្វើឱ្យសេដ្ឋកិច្ចស្រុកអារញ្ញប្រាថេតរបស់ថៃ ធ្លាក់ចុះដុនដាបខ្លាំង
សេដ្ឋកិច្ចនៃស្រុក អារញ្ញប្រាថេត នៃខេត្តស្រះកែវរបស់ប្រទេសថៃ បានធ្លាក់ចុះយ៉ាងដុនដាបដោយសារតែភាពតានតានតឹងព្រំដែនកម្ពុជា-ថៃ ដែលកំពុងបន្ត។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃពុធ (១៨ កុម្ភៈ)។

ការធ្លាក់ចុះនៃសេដ្ឋកិច្ចបែបនេះ កើតឡើងដោយសារតែការបិទព្រំដែនដែលបន្តអូសបន្លាយរាប់តាំងពីខែមិថុនា ឆ្នាំ ២០២៥ មក ដែលប៉ះពាល់ខ្លាំងដល់ដំណើរការអាជីវកម្ម និងប្រជាពលរដ្ឋថៃក្នុងតំបន់ ជាពិសេសផ្សាររោងក្លឿ ដែលជាផ្សារព្រំដែនដ៏សំខាន់។
ក្នុងអំឡុងស៊ើបអង្កេតនៅនឹងកន្លែង អ្នកយកព័ត៌មានថៃបានសង្កេតឃើញថា ហាងជាច្រើនក្នុងផ្សាររោងក្លឿត្រូវបានបិទ ដែលបង្កើតបរិយាកាសស្ងាត់ជ្រងំ។ មានតែអាជីវកម្មមួយចំនួនតូចប៉ុណ្ណោះដែលបន្តបើក ប៉ុន្តែពួកគេស្ទើរតែគ្មានមនុស្សចូលទិញ។
អ្នកលក់មីម្នាក់នៅអារញ្ញប្រាថេត បាននិយាយថា អាជីវកម្មបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីការបិទព្រំដែន ដោយថ្ងៃខ្លះគ្មានអតិថិជនទាល់តែសោះ។ បញ្ហានេះបានបង្កឱ្យមានភាពតានតឹងផ្នែកហិរញ្ញវត្ថុជាបន្តបន្ទាប់ក្នុងរយៈពេល ២-៣ ខែកន្លងមកនេះ ដែលធ្វើឱ្យគ្រួសារជាច្រើនពិបាកទូទាត់ការចំណាយរបស់ពួកគេ ដោយគ្មានប្រាក់ចំណូលគ្រប់គ្រាន់។
សហគ្រិនម្នាក់ទៀត បានប្រាប់ The Nation យ៉ាងដូច្នេះថា៖ «ប្រជាជននៅតំបន់ព្រំដែនពិតជាកំពុងរងទុក្ខវេទនា។ អ្នកខ្លះស្ទើរតែមិនអាចបន្តទៅមុខទៀត។ យើងចង់ឱ្យរដ្ឋាភិបាលចាត់វិធានការជាក់ស្តែង មិនមែនគ្រាន់តែធ្វើការសន្យាទទេៗនោះទេ។ យើងពឹងផ្អែកលើអាជីវកម្មនេះ ហើយប្រសិនបើយើងត្រូវផ្លាស់ទៅកន្លែងផ្សេង យើងមិនដឹងថាយើងអាចទៅណាបានទេ»។
ដោយសារមិនទាន់មានដំណោះស្រាយច្បាស់លាស់នៅឡើយ ប្រជាពលរដ្ឋថៃក្នុងតំបន់កំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ជម្លោះព្រំដែនអាចផ្ទុះឡើងជាលើកទី៣។ គ្រួសារជាច្រើនកំពុងត្រៀមខ្លួនសម្រាប់ពេលវេលាមិនប្រាកដប្រជា ខណៈសេដ្ឋកិច្ចនៅតាមព្រំដែននៅតែបន្តជួបការលំបាក។
ទាំងប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មក្នុងតំបន់ កំពុងជំរុញឱ្យរដ្ឋាភិបាលថៃចាត់វិធានការយ៉ាងម៉ឺងម៉ាត់ បើកចំហរក្នុងការពិភាក្សា បន្ធូរបន្ថយភាពតានតឹង និងស្តារសេដ្ឋកិច្ចតាមព្រំដែនឡើងវិញ ដើម្បីឱ្យប្រជាជនអាចវិលត្រឡប់ទៅរកជីវិត និងជីវភាពរស់នៅធម្មតារបស់ពួកគេវិញ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


