Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញ៖ កំណើន​សេដ្ឋកិច្ចថៃអាចធ្លាក់ចុះដល់ ១,៣% ដោយសារជម្លោះនៅមជ្ឈិមបូព៌ា

បានផុស

នៅ

អ្នកជំនាញថៃបាន​ព្រមានថា ការអូសបន្លាយនៃ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា​ អាច​ធ្វើ​ឱ្យ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ប្រទេស​ថៃ​ឆ្នាំ ២០២៦ ធ្លាក់ចុះ​មក​ត្រឹម ១,៣% ពោលគឺក្រោមការព្យាករចាស់ចន្លោះ ១,៦-២%។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រួម​​របស់​ថៃ​ស្តីពី​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ធនាគារ (JSCCIB) បាន​ព្រមាន​អំពីការធ្លាក់ចុះកំណើននេះ កាលពី​ថ្ងៃពុធ​ (៤ មីនា) ដោយ​ថា ជម្លោះ​​នៅ​មជ្ឈិមបូព៌ាកាន់តែតានតឹង ​​បង្កហានិភ័យសម្រាប់សេដ្ឋកិច្ចតាមរយៈពី​ការហក់ឡើងនៃតម្លៃថាមពល ជាពិសេសសម្រាប់ឧស្ម័នធម្មជាតិពង្រាវ(LNG) ដែលនឹងបង្កើនថ្លៃអគ្គិសនី និងថ្លៃឧស្សាហកម្មដោយផ្ទាល់។

ការរំខានដល់ផ្លូវដឹកជញ្ជូន​ក៏នាំឱ្យមាន​ថ្លៃដឹកជញ្ជូនកើនឡើងផងដែរ ដោយ​​ប៉ះពាល់អវិជ្ជមានដល់ក្រុមហ៊ុននាំចេញថៃ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំខែរបស់គណៈកម្មាធិការ លោក Kriengkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បាន​ថ្លែងថា៖ «យើងសង្ឃឹមថា បញ្ហា​នឹងដោះស្រាយចេញ​ក្នុងរយៈពេល១​ខែ ប៉ុន្តែយើងត្រូវតែត្រៀមខ្លួនសម្រាប់សេណារីយ៉ូទាំងអស់»។ លោកបន្តថា ប្រទេសថៃមាន​ប្រេងបម្រុងផ្គត់ផ្គង់​គ្រប់គ្រាន់ ខណៈ​កំពុងធ្វើពិពិធកម្មការនាំចូលពីអាហ្វ្រិកខាងលិច ឬអាមេរិក។

យ៉ាងណាមិញ អ្នកជំនាញដដែល​ក៏លើកឡើងពីបញ្ហាមួយទៀតដែលថា ជម្លោះមជ្ឈិមបូព៌ាបច្ចុប្បន្ន នឹង​បណ្ដាលឱ្យមាន​ការធ្លាក់ចុះ ១០% នៃ​ចំនួនភ្ញៀវទេសចរមកពីមជ្ឈិមបូព៌ា ​ពោលគឺបាត់បង់ភ្ញៀវប្រហែល ៧០ ០០០ ទៅ ៨០ ០០០ នាក់។

ក្រៅពីនេះ សេដ្ឋកិច្ចថៃក៏រងសម្ពាធជាច្រើនទៀតផងដែរ ​រួមទាំងភាពមិនប្រាកដប្រជាលើពន្ធថ្មី​របស់សហរដ្ឋអាមេរិក ចំពេលដែលបញ្ហាខាងក្នុងស្រុក ដូចជាបំណុលគ្រួសារខ្ពស់ កម្សោយតម្រូវការ និងផលិតកម្មនោះ បាន​អូសបន្លាយរួចស្រាប់ទៅហើយ។

លោក Kriengkrai បានជំរុញឱ្យគណៈរដ្ឋមន្ត្រីថៃថ្មី​បន្តដំណើរការបញ្ចេញ​ថវិកាជាតិ​យ៉ាងឆាប់រហ័ស គ្រប់គ្រងថ្លៃថាមពលរយៈពេលខ្លីសម្រាប់គ្រួសារ និងអាជីវកម្ម និងពន្លឿនកំណែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចដូចជាការបង្កើនជំនាញកម្លាំងពលកម្ម និងការបណ្តុះបណ្តាលជំនាញឡើងវិញជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម