ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីពិចារណាគោលនយោបាយធ្វើការពីផ្ទះ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេង
រដ្ឋមន្ត្រីថាមពលឥណ្ឌូណេស៊ី បានឱ្យដឹងកាលពីថ្ងៃអង្គារ (១៧ មីនា) ថា ប្រទេសឥណ្ឌូណេស៊ីកំពុងពិចារណាលើគោលនយោបាយធ្វើការពីផ្ទះ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ចំពេលពិភពលោក ជាពិសេសអាស៊ីអាគ្នេយ៍ ធ្លាក់ចូលទៅក្នុងវិបត្តិខ្វះប្រេងផ្គត់ផ្គង់ ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Antara។

លោករដ្ឋមន្ត្រី Bahlil Lahadalia បាននិយាយថា រដ្ឋាភិបាលកំពុងពិនិត្យឡើងវិញនូវជម្រើសគោលនយោបាយជាច្រើន រួមទាំងការរៀបចំការធ្វើការពីចម្ងាយ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងធំ ដើម្បីកាត់បន្ថយតម្រូវការប្រេងឥន្ធនៈ។ លោកនិយាយថា «ធ្វើការពីផ្ទះ» គឺជាជម្រើសដែលអាចទៅរួច ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ។
ទោះបីជាមានកង្វល់ពីកង្វះខាតក្ដី លោក Lahadalia បានធានាថា ប្រេងសាំង ឧស្ម័ន LPG (ហ្គាស) និងរោងចក្រដើរដោយធ្យូងថ្ម នៅតែអាចមានផ្គត់ផ្គង់ក្នុងស្រុកគ្រប់គ្រាន់ពេញមួយរដូវកាលបុណ្យ Eid al-Fitr ឆ្នាំ ២០២៦។
លោករដ្ឋមន្ត្រីបានបន្ថែមថា រដ្ឋាភិបាលមានគម្រោងរក្សាការឧបត្ថម្ភធនប្រេងឥន្ធនៈយ៉ាងហោចណាស់រហូតដល់ចុងបញ្ចប់នៃរដូវបុណ្យទាន ហើយនឹងពិនិត្យឡើងវិញនូវទុនបម្រុងថាមពលក្រោយខែមីនា។
លោក Lahadalia បានសម្តែងសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្នអំពីស្ថិរភាពថាមពលសកល ដោយលើកឡើងពីសញ្ញាដែលថា អ៊ីរ៉ង់អាចអនុញ្ញាតឱ្យនាវាដឹកប្រេងពីប្រទេសនានា ក្រៅពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស បានដោយសុវត្ថិភាព។
គេមើលឃើញថា ការឱ្យដឹងយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី ប្រាបូវូ ស៊ូប៊ីយ៉ានតូ បានអំពាវនាវឱ្យមានវិធានការជាមុន ដើម្បីការពារសន្តិសុខថាមពលជាតិ។ លោកបានជំរុញឱ្យរដ្ឋមន្ត្រីពិចារណាលើគោលនយោបាយធ្វើការពីផ្ទះ ដោយរំឭកថា ការរឹតបន្តឹងការធ្វើដំណើរក្នុងអំឡុងវិបត្តិកូវីដ១៩ បានជួយឥណ្ឌូណេស៊ីឱ្យកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈយ៉ាងច្រើន។
ឥណ្ឌូណេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ នៅតែងាយរងគ្រោះដោយសារបញ្ហាថាមពលអន្តរជាតិភ្លាមៗ ដោយសារតែការពឹងផ្អែកខ្លាំងលើទីផ្សារប្រេងសកល ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីពង្រឹងភាពធន់ក្នុងស្រុកក៏ដោយ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


