សេដ្ឋកិច្ច
រោងចក្រដំឡើងរថយន្តអគ្គិសនីតម្លៃ ៤៦ លានដុល្លារ នឹងលេចរូបរាងឡើង នៅខេត្តពោធិ៍សាត់
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានប្រកាសថា គម្រោងវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនី (EV) មានទំហំទុនវិនិយោគ ៤៦ លានដុល្លារ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ពោធិ៍សាត់ និងអាចបង្កើតការងារបានចំនួន ៤២៨ កន្លែង។ គម្រោងរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនី វិនិយោគដោយក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ខេមបូឌា) (ZO MOTORS)។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ក្រោយមានរោងចក្រដំឡើងរថយន្តដើរដោយថាមពលអគ្គិសនី ប្រភេទដឹកទំនិញ រំពឹងថា នឹងកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងការពារបរិស្ថាន នៅពេលអនាគត។
លោក កែវ រតនៈ បញ្ជាក់ថា៖ «ថ្ងៃក្រោយយើងចង់បន្ថយចំណាយថ្លៃដឹកជញ្ជូន បើយើងប្រើសាំង និងម៉ាស៊ូតវាថ្លៃ រថយន្តដែលដំឡើងនៅខេត្តពោធិ៍សាត់ គឺជារថយន្តដឹក អញ្ចឹងអាចដឹកទំនិញចេញចូលប្រទេសជិតខាង ប្រើដោយអគ្គិសនី ដោយបន្ថយថ្លៃដឹកជញ្ជូន អញ្ចឹងយើងអាចដឹកជញ្ជូនទំនិញយើងបានច្រើនជាងមុន ប្រកួតប្រជែងបានល្អ និងលក់ទំនិញបានច្រើនជាងមុន និងការពារបរិស្ថាន»។

ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD គឺជាក្រុមហ៊ុនផលិតរថយន្តពាណិជ្ជកម្មថាមពលជំនាន់ក្រោយរបស់ជប៉ុន-ចិន ដែលមិនបញ្ចេញឧស្ម័ន នឹងត្រូវបានរចនា និងផលិតនៅអាស៊ី ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល។
គិតត្រឹមឆ្នាំ ២០២៥ កម្ពុជាមានយានយន្តអគ្គិសនីចុះបញ្ជីកើនឡើងសរុបប្រមាណ ១ ម៉ឺន ៣ ពាន់គ្រឿង (១២៩៦៨) ក្នុងនោះមានរថយន្តអគ្គិសនីចំនួន ៩០៦៥ គ្រឿង ទោចក្រយានយន្តចំនួន ៣២០៣ គ្រឿង និងត្រីចក្រយានយន្តចំនួន ៧០០ គ្រឿង។
រាជរដ្ឋាភិបាល បានកំណត់ការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានជិត៨ សែនគ្រឿង ត្រឹមឆ្នាំ២០៣០ ដើម្បីឱ្យដើរទន្ទឹមគ្នាទៅនឹងនិន្នាការតំបន់ និងសកល ស្របពេលដែលវិស័យនេះមិនត្រឹមតែរួមចំណែកដល់ការការបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពល ជាពិសេសដើរស្របតាមប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០៕


-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


